ចំនួនជនស្វែងរកសិទ្ធិជ្រកកោនចេះតែកើនឡើង ដែលកំពុងទៅដល់តំបន់ព្រំដែនភាគខាងកើតរបស់សហភាពអឺរ៉ុប កំពុងបង្ខំឲ្យបណ្ដាប្រទេស នៅតំបន់បាល់ទិក ពិចារណាបិទច្រកព្រំដែនជាមួយរុស្ស៊ី ដោយសារតែបារម្ភថា វិមានក្រឹមឡាំង កំពុងប្រើមនុស្សពោពេញ ដោយអស់សង្ឃឹមជាអាវុធ ដើម្បីបង្កើតវិបត្តិជនអន្តោប្រវេសន៍នៅលើទ្វីបនេះ។

ប្រទេសឡាតវី លីទុយអានី និងអេស្តូនី ព្រួយបារម្ភកាន់តែខ្លាំង បន្ទាប់ពីប្រទេសហ្វាំងឡង់កាលពីសប្តាហ៍មុន បានបិទច្រកឆ្លងកាត់ទាំងអស់របស់ខ្លួនជាមួយរុស្ស៊ីរយៈពេលពីរសប្តាហ៍ បន្ទាប់ពីជនអន្តោប្រវេសន៍គ្មានឯកសារមកពីបណ្ដាប្រទេស ដែលរងគ្រោះដោយវិបត្តិនៅក្នុងតំបន់ញ៉កអាហ្រ្វិក និងអាស៊ី បានចូលទៅក្នុងប្រទេសនៅអឺរ៉ុបខាងកើតមួយនេះ។

ក្រសួងកិច្ចការផ្ទៃក្នុងឡាតវី បានប្រាប់សារព័ត៌មាន POLITICO ថា រដ្ឋធានី រីកា (Riga) បច្ចុប្បន្នពុំមានគម្រោងបិទព្រំដែនជាមួយរុស្ស៊ី និងបេឡារុស្សទាំងស្រុងទេ ប៉ុន្តែក្រុមមន្ត្រីកំពុងត្រួតពិនិត្យ ដោយប្រុងប្រយ័ត្នចំពោះការអភិវឌ្ឍន៍បន្ថែមទៀត នៃស្ថានភាពលំហូរអន្តោប្រវេសន៍ខុសច្បាប់។
ប្រសិនបើស្ថានការណ៍ប្រែប្រួលខ្លាំង ហើយគំរាមកំហែងដល់សន្តិសុខប្រទេស នោះនឹងមិនត្រូវបាន រាប់បញ្ចូលទេ ដែលឡាតវី អាចបិទព្រំដែនភាគខាងកើតរបស់ខ្លួនទាំងស្រុង។

សម្ព័ន្ធយោធាណាតូ បានព្រមានថា ប្រទេសរុស្ស៊ីកំពុងប្រើប្រាស់ជនអន្តោប្រវេសន៍ជា ឧបករណ៍ដាក់សម្ពាធលើប្រទេសផ្សេងទៀត ក្នុងតំបន់អឺរ៉ុប ក្រោយការសម្រេចចិត្តរបស់ហ្វាំងឡង់ ចូលជាសមាជិករបស់សម្ព័ន្ធយោធាមួយនេះ ៕