ឯកឧត្តម ចាយ បូរិន ផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និងនិទ្ទេស A នៅខេត្តត្បូងឃ្មុំ

2023/12/05 07:49:30 pm        219

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងជា​អនុប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ជូនជាថវិកា រង្វាន់លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​ជាប់​សញ្ញា​បត្រ​ទុតិយភូមិ ទទួលបាននិទ្ទេសល្អ ចំនួន៥១០នាក់ ក្នុងនោះមាន​សិស្ស​ឆ្នើម​ពូកែ​ប្រឡង​ជាប់​និទ្ទេសA ចំនួន៥នាក់ មកពីវិទ្យាល័យចំនួន០៤ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹកនាំ​ក្រសួង​ធម្មការ និងសាសនា និងជា​អនុ​ប្រធាន​សមាជិក​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ លោកជំទាវ អភិបាលរង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ ជុំវិញ​ខេត្ត​ព្រមទាំងអាជ្ញាធរដែនដី។

ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់ លើវិស័យអប់រំ ដែល​ជា​វិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិ និង​ចូល​រួម​អបអរ​សាទរ​សប្បាយរីករាយជាមួយក្មួយៗ សិស្សានុ សិស្សទាំង៥១០នាក់ ដែលប្រឡង​ជាប់​សញ្ញា​បត្រ​ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣នេះ។ ក្មួយៗជាយុវជន ជាសិស្ស ដែល​ជា​ទំពាំង​ស្នងឫស្សី សម័យតេជោ ហើយបានបន្តមកសម័យសម្តេចធិបតី ពិតជាមានសំណាង ដែល​មាន​ឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយក​ចំណេះ​ដឹង​ទៅ​អភិវឌ្ឍ​ខ្លួនឯងគ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែល​តែង​តែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំ និងការយក​ចិត្ត​ទុក​ដាក់​ខិត​ខំ​បង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់លោកគ្រូ អ្នកគ្រូ ជាពិសេស​ក្មួយៗ​បាន​ប្រឹង​ប្រែង​ខិតខំ​រៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅ​និង​ពាក្យ​ស្លោក​របស់ក្រសួងអប់រំ យុវជន និងកីឡា“អ្នកចេះគឺជាប់”។

ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវមានគុណធម៌ សីលធម៌ ចរិយាធម៌ សុជីវធម៌ និង​ឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និង​ជៀស​ឱ្យ​ឆ្ងាយ​ពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានា ដែលនាំខូចអនាគតដល់ខ្លួន និងបាន​ជំរុញ​លើក​ទឹក​ចិត្តដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្ត​ការ​សិក្សា​នៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសា​បរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វងយល់ពីមុខជំនាញ ដោយ​រៀន​ទ្រឹស្តី​បណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគ​សម័យ​ឌីជីថល និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ក្នុងសតវត្សទី២១ ជា​ពិសេស​ការ​អប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

ក្នុង​ឱកាសដ៏សប្បាយរីករាយនេះផងដែរ ឯកឧត្តម ចាយ បូរិន បានផ្តល់ជូន​រង្វាន់​ និង​ថវិកា​លើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទាំង៥១០នាក់។ កិច្ច​បញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់អង្គពិធីទាំងមូល សូមមានសុខភាពល្អ មាន​ប្រាជ្ញា​ឈ្លាស​វៃ មានសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច កុំបីក្លាយទៅជាបការដទៃឡើយ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        48
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm