ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ​ប៊ុនហេង ​អំពាវនាវ​ពលរដ្ឋ​បង្កើន​ការថែទាំ​សុខភាព​ ក្នុងពេល​ជួប​គ្រោះ​ទឹកជំនន់​

2021/04/27 09:59:58 am        27

ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​មន្រី្ត​ក្រសួងសុខាភិបាល ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ត្រូវ​បង្កើន​ការថែទាំ​សុខភាព​ ក្នុង​ពេល​ជួប​គ្រោះ​ទឹកជំនន់​។


ការ​ថ្លែង​របស់​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ រួម​នឹង​ក្រុមការងារ ​បាន​នាំ​យក​អំណោយ​ប្រគល់​ជូន​សាលាខណ្ឌ​ដង្កោ ​សម្រាប់​យក​ចែក​ជូន​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ក្នុង​មូលដ្ឋាន ​និង​ដើម្បី​ជួយ​រំលែក​ការ​លំបាក​ជាមួយ​ប្រជាពលរដ្ឋ​, នា​ព្រឹក​ថ្ងៃទី​១៥ តុលា ២០២០​នេះ​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើង​ទៀតថា ​ទោះបី​ជា​មន្រី្ត​របស់​ក្រសួង​សុខាភិបាល មមាញឹក​ក្នុង ​ការងារ​ទប់ស្កាត់ នឹង​ជំងឺ​កូ​វីដ​១៩ ក្តី ​ក៏ត្រូវ​ឆ្លៀតពេល​មក​ជួយ​ការងារ​រងគ្រោះ​ទឹកជំនន់​។ អំណោយ​ផ្តល់​ជូន​រួមមាន​អង្ករ ៥ តោន ​ , ទឹកបរិសុទ្ធ ចំនួន​៥០​កេស​, មី ជាតិ ចំនួន​៥០​កេស​ និង​ជូន​ថវិកា​បុគ្គលិក​ពេទ្យ ​ ប្រចាំការ ចំនួន​៤០​នាក់ ​ម្នាក់ៗ​ទទួល​បាន​ថវិកា ៨០,០០០​រៀល ​និង​ផ្គត់ផ្គង់​ឱសថ ​បន្ថែមទៀត​ពិសេស​ផ្តល់ជូន ក្ល​រ៉ា​មីន ថ្នាំ​ដាក់​ក្នុង​ទឹក​សំលាប់​មេរោគ ​និង​ថ្នាំ​ប្រឆាំង​ពិសពស់​ចឹក​។

ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀតថា ​សម្រាប់​ការ​ផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​នៅ​តាម​ទីទួល​មាន​សុវត្ថិភាព គឺ​យើង​មាន​មន្រី្ត​សុខាភិបាល​ឈរជើង​នៅ​ទីនោះ​ ហើយក៏​កាន់តែ​ជិត​ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សុខាភិបាល​ និង​សូម​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​ម​ន្រី្ត​សុខាភិបាល ដែល​កំពុង​ធ្វើការ​ងារ​បន្ទាន់ៗ ​ជាច្រើន ​ដូចជា​ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​ទឹកជំនន់ និង​ជំងឺគ្រុនចាញ់​នៅ​តាម​តំបន់ និង​ចុះ​ផ្តល់​ថ្នាំ​បង្ការ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​គឺ​ចុះ​អប់រំ​ផ្ទាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​នៅ​តាម​ទីទួល​មាន​សុវត្ថិភាព​៕

​រូបភាព ៖ ​អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm