ក្រុមហ៊ុន​ជប៉ុន Yamato Green បង្ហាញ​គម្រោង​វិនិយោគ​លើ​ផលិតផល​កសិកម្ម​​នៅ​កម្ពុជា​

2021/06/15 02:29:17 pm        486

ភ្នំពេញ ៖ ក្រុមហ៊ុន​ជប៉ុន Yamato Green ដែលមាន​បទពិសោធន៍​ខាង​វិស័យ​កសិកម្ម ​បាន​បង្ហាញ​ពី​គម្រោង​វិនិយោគ​លើ​ផលិតផល​កសិកម្ម ​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម និង​ការ​នាំ​ចេញទៅ​ក្រៅប្រទេស​។

ក្រុមហ៊ុន​ជប៉ុន Yamato Green បាន​លើកឡើង​គម្រោង​នេះ​ ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ​វេ​ង សា​ខន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ កាលពី​ថ្ងៃទី​១៤​ ខែមិថុនា​ នៅ​ទីស្តីការក្រសួង​។

​ក្នុង​ជំនួប​នោះ ក្រុមហ៊ុន Yamato Green លើកឡើង​ពី មានបំណង​ចង​សម្ព័ន្ធភាព ​និង​ចុះហត្ថលេខា MOU ជាមួយ​សម្ព័ន្ធ​កសិកម្ម​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។ សម្ព័ន្ធ​នេះ​ មាន​តួនាទី​ជំរុញ​ការអភិវឌ្ឍ​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ឲ្យ​រីកចម្រើន ប្រកបដោយ​ចីរភាព ​និង​និរន្តរភាព ទូលំទូលាយ​ គ្របដណ្តប់​លើ​គ្រប់​ប្រភេទ​ដំណាំ ​និង​ភូមិសាស្ត្រ​ទូទាំងប្រទេស ​ហើយ​ក្នុង​ពេល​ឆាប់ៗ លោក​គ្រោង​ជួបពិភាក្សា​ជាមួយ​លោក​ឧកញ៉ា ដើម្បី​រក​ការ​រីកចម្រើន​ក្នុង​ការ​ជំរុញ​ឲ្យ​ដំណើរការ​រួមគ្នា​។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បាន​លើកឡើង​ពី ប្រភេទ​កសិផល​សក្ដានុពល ដូចជា ​ត្រសក់​ផ្អែម​ជប៉ុន និង​ផ្លែ​ប៊ឺ (Avokodo) ​សណ្តែកសៀង​ និង​ជី​កសិកម្ម ដែល​ក្រុមហ៊ុន​កំពុង​សិក្សា ​និង​អនុវត្ត​ដាំ​សាកល្បង​នៅ​កម្ពុជា​។

លោក​ប្រធាន​ក្រុមហ៊ុន​ជប៉ុន Yamato Green ​បាន​លើកឡើងថា ប្រភេទ​កសិផល​ទាំងនេះ អំណោយផល​សម្រាប់​ការ​ដាំដុះ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​មានបំណង​ដាំ​ដុះ​ សម្រាប់​ធ្វើ​ការកែច្នៃ និង​វេច​ខ្ចប់​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន​ និង​ប្រទេស​ដទៃទៀត​។

លោកនាយក​ក្រុមហ៊ុន​ បាន​ជម្រាបជូនទៀត​ថា ​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ-១៩ ហាក់​មាន​ភាពល្អប្រសើរ​ជា​បណ្តើរៗ​ ព្រម​ជាមួយគ្នានេះ ក្រុមហ៊ុន Yamato Green ​នឹង​ចាប់ ផ្តើម​សកម្មភាព​របស់​ខ្លួន​ជា​ជំហានៗ​ តាម​អ្វីដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ និង​ក្រុមហ៊ុន​បាន​ឯកភាព​ជាមួយគ្នា​ក្នុង​ខ្លឹមសារ MOU​។

ជាការ​ឆ្លើយតប ឯកឧត្តម វេ​ង សា​ខន បាន​ស្វាគមន៍ និង​បង្ហាញ​ពី​ឆន្ទៈគាំទ្រ ព្រោះ​ជា​ប្រភេទ​ដំណាំ​ថ្មី បច្ចេកទេស​ថ្មី និង​ពេញ​និយម​សម្រាប់​ទីផ្សារ​ជប៉ុន​។ មិនតែប៉ុណ្ណោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ធ្វើការ​ស្រាវជ្រាវ​តាម​បណ្តា​ខេត្ត​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ​ទោះបី​យើង​កំពុង​ប្រឈម​បញ្ហា​លំបាក​យ៉ាងណាក៏ដោយ ​ក្រសួង​តែ​រក្សា​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធានា​សន្តិសុខ​ស្បៀង ​បង្កើន​ផលិតកម្ម​កសិកម្ម​ ក្នុង​បរិបទ​នៃ​ការ​រីករាយ​ដាល​ជំងឺឆ្លង​កូ​វីដ​-១៩៕

អត្ថ​ប​ទ ៖ វណ្ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm