ស្រ្តីជនជាតិដើមភាគតិចព្នងម្នាក់​បង្កើតទំព័រប្រវត្តិសាស្រ្តថ្មី​​ដែលបាន​ឡើង​​ថ្លែងសារ​​​​​​​ក្នុង​​អង្គការសហប្រជាជាតិ

2023/12/05 09:34:00 pm        196

អ្នកស្រី គឿង ណាវី ប្រធានសហគមន៍ស្រ្តី តំណាងឱ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​​ ក្នុង​ដែន​​ជម្រក​សត្វ​ព្រៃ​កែវ​សីមា​ ខេត្ត​មណ្ឌល​គិ​រី​ បាន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​នៃ​បណ្ដា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជាជាតិ​​ស្ដី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​លើកទី២៨ ឆ្នាំ២០២៣ (COP28) ដើម្បី​បង្ហាញ​អំពី​​អត្ថ​ប្រយោជន៍​ពិត​ប្រា​កដ​​​នៃ​​ហិរញ្ញ​ប្បទាន​កាបូន​ក្នុង​ការ​អភិរក្ស​ព្រៃ​ឈើ ក្រោមកិច្ច​សម្រប​សម្រួល​​ដោយ​ក្រសួង​បរិស្ថាន​​នៃ​ប្រទេស​កម្ពុជា​ ​និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ​ (WCS)​ ។

ការ​ចូល​រួម​របស់​អ្នក​ស្រី​ ​គឺ​​បានផ្តោត​លើ​​សារ​សំខាន់​នៃការ​​ផ្តល់​​ហិរញ្ញប្បទានកាបូនដោយ​ផ្ទាល់​​ទៅ​ដល់​​​សហគមន៍ជនជាតិដើម​ភាគតិច​ក្នុ​ង​កិច្ច​ការ​ងារ​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។

អ្នកស្រី ណាវី​ បាន​បង្កើតទំព័រប្រវត្តិសាស្រ្តថ្មីមួយក្នុងនាមជាវាគ្មិនជនជាតិដើមភាគតិចព្នង​ដំបូង​គេ​បង្អស់​​​ដែល​​បាន​​ចូល​​រួម​ថ្លែង​​​​​​នៅ​ក្នុង​សន្និសីទ​​​កំពូល​មួយ​របស់​អង្គការសហប្រជាជាតិបែបនេះ ដើម្បី​ពាំ​នាំ​សារ​​ពី​​ភូមិ​ឋាន​ដែល​​​ដាច់ស្រយាលក្នុង​​ព្រៃ ​នៃ​ខេត្ត​មណ្ឌល​គិរី ​​​មកកាន់​ថ្នាក់ដឹកនាំ​កំពូល​​ៗ​ នៅលើសកលលោក។

អ្នកស្រី​បាន​ឱ្យ​ដឹង​ថា៖ «នាងខ្ញុំពិតជាមានសេចក្តីរំភើបក្នុងចិត្ត ជាមួយនឹង​ក្តី​កត្តញូ​។ នាង​ខ្ញុំ​ពិត​ជា​មាន​កិត្តិយសណាស់​ដែល​បាន​​មកដល់ទីនេះ ចេញ​ពី​ភូមិ​​​តូច​​មួយ​នៃ​ប្រទេស​កម្ពុជា មក​​និយាយទៅកាន់ថ្នាក់ដឹកនាំកំពូលៗ​នៃពិភពលោក​»។

​សុន្ទរកថារបស់​អ្នកស្រី​ថ្លែង​ក្នុង​​សន្និសីទ​​ដែល​ត្រូវបានរៀបចំឡើងដោយអង្គការ​ក្រុម​ប្រឹក្សា​សុចរិត​ភាព​សម្រាប់​​ទី​ផ្សារ​កាបូន​ស្ម័គ្រ​ចិត្ត​​ (Integrity Council for Voluntary Carbon Markets) និងអង្គ​ការ​ធម្មជាតិ​ដើម្បី​អាកាស​ធាតុ​ (Nature4Climate) បានទាក់ទាញចំណាប់អារម្មណ៍យ៉ាង​​ខ្លាំង​លើ​តួនាទី​ដ៏​សំខាន់​នៃ​ហិរញ្ញ​ប្បទាន​កាបូន​ក្នុងការ​ពង្រឹង​សិទ្ធិ​អំណាច​​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​។​

អ្នកស្រីបានបញ្ជាក់​ថា​៖​ «​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​​ដែល​យើង​ទទួល​បាន​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ក្នុង​ការ​ទប់​ទល់​នឹង​​កត្តា​គំរាម​កំហែង​ដល់​ព្រៃ​ឈើ​ក្នុង​សហគមន៍​របស់​យើង​។​ ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​របស់​យើង​ស្ថិត​ក្នុង​​ចំណោម​​ព្រៃ​ក្រាស់​បំផុត​​ និង​មាន​សុខ​ភាព​ល្អ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​​វា​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​និង​​ការ​​ថែ​ទាំ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​»​។​ ​ខ្លឹម​សារ​នេះ​គឺ​ស្រប​ទៅ​នឹង​ប្រធាន​បទ​ដែល​​សន្និសីទ COP28 បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ពន្លឿន​សកម្មភាព​​​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ រួម​ទាំង​សារ​​សំខាន់​នៃ​ការ​អនុវត្ត​យន្ត​ការ​ហិរញ្ញ​​ប្ប​ទាន​​ដូច​ជា​​គម្រោងរេដបូក (REDD+) ក្នុង​ការ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​ទាំង​នេះ​។​

អ្នកស្រីបានបន្ថែម​ទៀតថា៖​ «យើងខ្ញុំបានប្រើប្រាស់ហិរញ្ញ​ប្បទានកាបូនដើម្បីកសាងសហគមន៍ និងការពារបរិស្ថាន ដោ​យរួម​បញ្ចូល​គ្នា​នូវ​របៀប​រស់​នៅ​​បែប​ប្រពៃណី​ជាមួយ​និង​វិធីសាស្ត្រ​ច្នៃ​ប្រ​ឌិត​ថ្មី​ៗ​ដើម្បី​ការ​ពារ​​ព្រៃ​ឈើ​របស់​យើង​»​។​​ ​មតិរបស់អ្នកស្រី​ត្រូវបាន​​ផ្សាយ​ខ្ទរ​ខ្ទារ​​ក្នុងសន្និសីទ COP28 ហើយ​ទាញ​​ចំណាប់​អារម្មណ៍ឱ្យ​អ្នក​រាល់​គ្នា​ដឹង​​ថា​​​វឌ្ឍនភាពនៃ​​ហិរញ្ញប្បទានអាកាសធាតុគឺ​ជា​គន្លឹះ​នៃការផ្លាស់ប្ដូរដ៏ត្រឹមត្រូវមួយ​ និងចូលរួម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​នៅ​ទូទាំង​ពិភព​លោក​។​

ការ​បង្ហាញ​បទ​ពិសោធន៍​របស់​អ្នក​ស្រី​ ណាវី​ នៅ​ក្នុង​សន្និសីទ​ COP28 នេះ​ផង​ដែរ​ បាន​ផ្តោត​សំខាន់​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​ក្នុង​សកម្ម​ភាព​ទប់​ស្កាត់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ «​ហិរញ្ញប្បទាន​កាបូន​បាន​ជួយ​លើក​កម្ពស់​សហគមន៍​របស់​ខ្ញុំ​​និង​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ផ្សេង​ទៀត​​នៅ​ទូ​ទាំង​ពិភព​លោក​ ហើយ​វា​ក៏​បាន​ពង្រីក​អត្ថប្រយោជន៍​​ដល់​ពិភព​លោក​ទាំង​មូល​»​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ស្រី​ ដោយ​សង្កត់​ធ្ងន់​លើ​ខ្លឹម​សារ​នៃ​ការ​រួប​រួម​និង​មហិច្ឆតា​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះដំណោះ​ស្រាយ​នៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ​។

សូមរំឭក​​ផងដែរថា អ្នកស្រី ណាវី ក៏នឹងចូលរួមជាវាគ្មិនក្នុងកម្មវិធីមួយផ្សេងទៀត ក្រោមប្រធានបទ៖ «​តើ​ហិរញ្ញប្បទាន​​កាបូន​​​បង្កើត​​​ឱកាស​​​​ដល់​​ជនជាតិដើម​ភាគតិចនិងសហគមន៍មូលដ្ឋានយ៉ាងដូចម្ដេច?» នៅថ្ងៃទី១១ ខែធ្នូ នៅវិមានជនជាតិដើមភាគតិចដែលរៀបចំដោយអង្គការ​ក្រុម​ប្រឹក្សា​សុចរិត​ភាព​សម្រាប់​​ទី​ផ្សារ​កាបូន​ស្ម័គ្រ​ចិត្ត​​ (Integrity Council for Voluntary Carbon Markets) អង្គ​ការ​ធម្មជាតិ​ដើម្បី​អាកាស​ធាតុ​ (Nature4Climate) និង​មូលនិធិការពារបរិស្ថាន (Environmental Defense Fund)៕


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        42
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        105
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm