[UPDATE] ក្រុមអ្នកសង្រ្គោះឥណ្ឌូនេស៊ី ប្រជែងនឹងពេលវេលាស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីភ្នំភ្លើងផ្ទុះ សម្លាប់មនុស្សជិត២០នាក់

2023/12/05 10:03:41 pm        70

ចំនួនអ្នកឡើងភ្នំដែលបានស្លាប់ បានកើនឡើងយ៉ាងហោចណាស់១៧នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​​សាកសពបន្ថែមទៀត នៅថ្ងៃអង្គារ ទី៥ ខែធ្នូ ហើយមនុស្សមួយ​ចំនួនផ្សេង​ទៀត​នៅ​តែ​បាត់​ខ្លួន​នៅ​ឡើយ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើងក្នុងប្រទេសឥណ្ឌូនេស៊ី ដោយក្រុម​អ្នក​ជួយ​សង្គ្រោះ​​កំពុង​ប្រឹងប្រែងសែងអ្នកនៅរស់រានមានជីវិត មានរបួស និង​រលាក​ភ្លើង​ចុះ​ពី​លើ​ភ្នំដោ​យ​ថ្មើរ​ជើង។

ក្រុមអ្នកជួយសង្រ្គោះបានធ្វើការពេញមួយយប់ ដើម្បីស្វែងរកអ្នកឡើងភ្នំរាប់សិបនាក់ ដែលជាប់​ខ្លួន​នៅ​លើ​ភ្នំម៉ារ៉ាពី (Marapi) នៅលើកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីភ្នំភ្លើង​នេះ​បាន​ព្រួស​កម្ទេច​ផេះឡើងលើអាកាសកម្ពស់៣គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ។ 

យោងតាម​មន្ត្រីជួយសង្គ្រោះក្នុងតំបន់ អ្នកឡើងភ្នំដែលបានស្លាប់ ត្រូវបាន​រក​ឃើញ​នៅ​ជិ​ត​មាត់​រណ្ដៅភ្នំ​ភ្លើង ម៉ារ៉ាពី ក្រោយភ្នំភ្លើងកម្ពស់២.៨៩១ ម៉ែត្រ បានព្រួស​កម្ទេច​ផេះ​គ្រប​ដណ្ដប់​លើ​ភូមិឋា​ន​នានាក្បែរៗនោះ ។

មន្ត្រីបាននិយាយថា មនុស្សមួយចំនួនទៀតនៅតែបាត់ខ្លួន មនុស្ស​បី​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​រស់​រានមានជីវិត និង៤៩នាក់បានចាកចេញពីតំបន់ក្បែរមាត់រណ្ដៅដោយសុវត្ថិភាព ដោយ​ខ្លះ​រលាក​ភ្លើង និងបាក់ឆ្អឹង។  

ប្រធាន​ទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក លោក អាប់ឌុល ម៉ាលីគ (Abdul Malik) បាន​និយាយ​ថា​ ក្រុម​អ្នក​សង្រ្គោះ​កំពុង​នាំ​យក​អ្នក​របួស​ទាំង​នោះ​ចុះ​មក​ក្រោម​ជា​បន្ត​បន្ទាប់​។ យើង​មិន​អាច​ប្រើ​ឧទ្ធម្ភាចក្រ​ស្វែងរកនៅលើអកាសបានទេ ព្រោះភ្នំភ្លើងកំពុងផ្ទុះនៅឡើយ ដោយបន្ថែមថា មាន​ក្រុម​អ្នក​សង្រ្គោះចំនួន១២០នាក់ក្នុងចូលរួមក្នុងបេសកកម្មសង្គ្រោះនេះ៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm