ក្រសួងកសិកម្ម គ្រោងប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូលក្នុងវិស័យជលផល

2023/12/05 10:11:42 pm        414

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃម្សិលមិញ បានទទួលជួប ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការចូលរួមអភិវឌ្ឍន៍វិស័យជលផលនៅកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីផែនការរបស់ក្រសួងដែលចង់ប្រែក្លាយ​ការ​នេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូលទ្រទ្រង់ជីវភាព។ ចំពោះការ​នេសាទសមុទ្រវិញ ​ឯកឧត្តមបានលើកឡើងពីផែនការមេ ដើម្បីប្រសិទ្ធភាពនៃការ​គ្រប់គ្រង​ធនធានជលផលឱ្យបានគង់វង្ស។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ប្រាប់ឯកឧត្តមឯកអគ្គរដ្ឋទូតសភាពអឺរ៉ុប អំពី​គោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប។ ​កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិតផលិតផលកសិកម្មក្នុង​ទ្រង់​ទ្រាយធំ មានគុណភាព សុវត្ថិភាព ​ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការបញ្ជាក់បន្ថែមអំពីគោលនយោបាយដាក់ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយកសិកម្មឃុំ ១.៦០០នាក់ ​ដែលនឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ បាន​ឆាប់រហ័សទាន់ពេលវេលា ​និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការផលិត និងកែច្នៃផលិតផល​កសិកម្មអាទិភាព រួមមាន ​ដំណាំស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។

មួយវិញទៀត ​ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីការបង្កើតមន្ទីរពិសោធន៍ថ្នាក់ជាតិ​តែមួយ​សម្រាប់គ្រប់អនុវិស័យទាំងអស់ ប្រកបដោយស្តង់ដា ​ធានាបាននូវការគ្រប់គ្រងជំងឺឆ្លង គុណភាព សុវត្ថិភាពផលិតផល ​និងសុខភាពអ្នកទទួលទាន។

ក្រសួងស្វាគមន៍រាល់គម្រោងអភិវឌ្ឍន៍​ និងការវិនិយោគ ​ស្របតាមគោលនយោបាយអាទិភាព ហើយ​ក្រសួងនឹងជួយសម្របសម្រួល​ ដើម្បីជំរុញការងារឱ្យដំណើរការរលូន និងមានប្រសិទ្ធភាព​ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា៕អត្ថបទដោយ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm