
ចក្រភពអង់គ្លេសបានប្រកាសផែនការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ដែលមកដល់តាមផ្លូវច្បាប់កាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ដោយដំឡើងប្រាក់បៀវត្សរ៍អប្បបរមាដែលពួកគេត្រូវទទួលបានក្នុងការងារជំនាញចំនួនមួយភាគបី ស្របពេលមានសម្ពាធលើលោកនាយករដ្ឋមន្ត្រី Rishi Sunak ក្នុងការដោះស្រាយតួលេខការធ្វើអន្តោប្រវេសន៍សុទ្ធ។
កម្រិតខ្ពស់នៃការធ្វើអន្តោប្រវេសន៍ស្របច្បាប់បានគ្របដណ្ដប់លើទិដ្ឋភាពនយោបាយរបស់ចក្រភពអង់គ្លេសអស់រយៈពេលជាងមួយទសវត្សរ៍ ហើយជាកត្តាសំខាន់ក្នុងការបោះឆ្នោតឆ្នាំ២០១៦ ដើម្បីចាកចេញពីសហភាពអឺរ៉ុប។
លោក Sunak បានសន្យាថានឹងទទួលបានការគ្រប់គ្រងបន្ថែមទៀតបន្ទាប់ពីសមាជិកសភានៅក្នុងគណបក្សអភិរក្សនិយមរបស់ខ្លួនបានរិះគន់កំណត់ត្រារបស់លោកនៅមុនការបោះឆ្នោតដែលរំពឹងទុកនៅឆ្នាំក្រោយ ដោយគណបក្សពលករដែលជាគណបក្សប្រឆាំងនាំមុខក្នុងការស្ទង់មតិ។
ប៉ុន្តែអាជីវកម្ម និងសហជីព បានរិះគន់វិធានការនេះថាជាការប្រឆាំងនិងបញ្ហាប្រឈមសម្រាប់វិស័យឯកជន និងសេវាសុខាភិបាលដែលគ្រប់គ្រងដោយរដ្ឋ ដែលបណ្ដាលមកពីបញ្ហាកង្វះកម្លាំងពលកម្ម។
វិធានការផ្សេងទៀតរួមមានការបញ្ឈប់បុគ្គលិកសុខាភិបាលបរទេសដែលនាំសមាជិកគ្រួសារមកជាមួយដោយប្រើប្រាស់ទិដ្ឋាការរបស់ពួកគេ កំណើនចំនួនជនអន្តោប្រវេសន៍ត្រូវចំណាយខ្ពស់ដើម្បីប្រើប្រាស់សេវាសុខភាពចំនួន ៦៦% និងការបង្កើនប្រាក់ចំណូលអប្បបរមាសម្រាប់ទិដ្ឋាការគ្រួសារជាដើម៕