
មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា រលកនៃការវាយប្រហារដោយក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ប្រហែលជាមិនមែនកំណត់គោលទៅលើនាវាចម្បាំងអាមេរិកនោះទេ បើទោះបីជាកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឆ្លើយតបដោយការបាញ់ទម្លាក់យានដ្រូន និងមីស៊ីល ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក្តី ។
សហរដ្ឋអាមេរិក បានស្តីបន្ទោសក្រុមហ៊ូធីចំពោះការវាយប្រហារជាបន្តបន្ទាប់ នៅក្នុងដែនទឹកមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា។
នៅក្នុងឧប្បត្តិហេតុចុងក្រោយនេះ នាវាពាណិជ្ជកម្មចំនួនបីគ្រឿង បានស្ថិតនៅក្រោមការវាយប្រហារនៅក្នុងដែនទឹកអន្តរជាតិ នៅសមុទ្រក្រហមភាគខាងត្បូង កាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ូធី បានទទួលស្គាល់ការវាយប្រហារដោយយានដ្រូន និងមីស៊ីលប្រឆាំងនឹងអ្វីដែលពួកគេនិយាយថា ជានាវាអ៊ីស្រាអែលពីរគ្រឿងនៅក្នុងតំបន់នោះ។
នាវា Carney ដែលជានាវាពិឃាតរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបាញ់ទម្លាក់យានដ្រូនចំនួន បីគ្រឿង កាលពីថ្ងៃអាទិត្យ ខណៈដែលវាឆ្លើយតបនឹងការអំពាវនាវពីនាវាពាណិជ្ជកម្ម។ យោធាអាមេរិកនិយាយថា នាវាទាំងបីគ្រឿងនោះ មានទំនាក់ទំនងមួយប្រទេសចំនួន ១៤ផ្សេងៗគ្នា។