ឯកឧត្តម គីម រិទ្ធី ដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចូល រួមបរិច្ចាកឈាមដោយស្ម័គ្រចិត្ត

2023/12/05 11:47:15 pm        138

ព្រះវិហារ៖ "ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់" ជាប្រធានបទមួយក្នុងយុទ្ធនាការ បរិច្ចាកឈាមវិលជុំនៅ តាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តព្រះវិហារ ដែលផ្ដួចផ្ដើមឡើងដោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការបំពេញតម្រូវការ ឈាមទៅដល់មន្ទីរពេទ្យបង្អែក១៦មករា ដែលបាននិងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយ សង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោម ប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ដែលពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តព្រះវិហារ រួមនិងយុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ព្រមទាំងកងកម្លាំងជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែង អំណរគុណ​ចំពោះវត្តមានកងកម្លាំងទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគ ឈាម​នាពេលនេះ ដែលជាផ្នែកមួយនៃការលើកកម្ពស់​ វិស័យមនុស្សធម៌ ​ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។

ឯកឧត្តមបន្តទៀតថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភព ឈាមតែមួយគត់ ដែល​អាចផ្តល់​ឈាមប្រកបដោយចីរភាព​ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្ត ព្រះវិហារយើងក្នុងការ​យកទៅជួយ​សង្គ្រោះអាយុជីវិតជនរងគ្រោះទូទៅ​ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម។

ជាមួយនេះ យុទ្ធនាការបរិច្ចាកឈាមដើម្បីសង្រ្គោះជីវិតថ្ងៃនេះ​ គឺជាប្រធានបទដ៏មាន អត្ថន័យ​សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់២គឺ ទី១.បង្កើតទម្លាប់ និង វប្បធម៌​នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត ​និងជម្រុញ​លើកកម្ពស់ឲ្យយុវជនប្រជាជនទូទៅចូល រួម​ធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស​ ដើម្បីធានាឲ្យមានការផ្គត់ ផ្គង់​ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ​ដោយ គ្មានការរើសអើង ទី២.ផ្សារភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្ម ភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។

បន្ថែមពីនេះ ​ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូន ដែលជាអ្នក បរិច្ចាគឈាមផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង​ និងជម្ងឺផ្សេងៗជា ច្រើនទៀត ​ហើយក៏ទទួលបាននូវការសរសើរ និងមានឈ្មោះថា​ជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ជា​ពិសេសទៅទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម ​និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm