
ការិយាល័យរបស់លោកណេតានីយ៉ាហ៊ូ បាននិយាយថា លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃចន្ទ បាននិយាយជាមួយប្រធានាធិបតីជាប់ឆ្នោតអាហ្សង់ទីន លោក ចាវីអឺ មីឡេ (Javier Milei) ហើយបានថ្លែងអំណរគុណដល់លោកចំពោះបំណងរបស់ ក្នុងការផ្លាស់ស្ថានទូតអាហ្សង់ទីន ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។
លោកណេតានីយ៉ាហ៊ូ បានអបអរសាទរចំពោះលោកមីឡេ ចំពោះការឈ្នះឆ្នោតរបស់ខ្លួន និងអរគុណលោកចំពោះការគាំទ្រដល់អ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាមហ្កាហ្សា។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា៖ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រធានាធិបតីជាប់ឆ្នោតចំពោះគោលបំណងរបស់លោកក្នុងការផ្លាស់ទីស្ថានទូតអាហ្សង់ទីន ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម ហើយបានអញ្ជើញលោកមីឡេ ឲ្យទៅបំពេញទស្សនកិច្ច នៅប្រទេសអ៊ីស្រាអែល»។
ក្រុមរបស់លោក មីឡេ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ កាលពីថ្ងៃចន្ទ ទោះបីជាសេដ្ឋវិទូសេរីនិយម បាននិយាយក្នុងអំឡុងពេលយុទ្ធនាការសម្រាប់ការបោះឆ្នោត កាលពីខែមុនថា លោកមានបំណងផ្លាស់ប្តូរស្ថានទូតរបស់ប្រទេសអាហ្សង់ទីន ទៅកាន់ទីក្រុងហ្ស៊េរុយសាឡិមក៏ដោយ។