បាល់បោះ៖ ក្រុមបាល់បោះក្នុងក្របខណ្ឌ NBA អាមេរិក Phoenix Suns បានឈានឡើងវគ្គផ្ដាច់ព្រ័ត្រនៃការប្រកួតក្របខណ្ឌ NBA តំបន់ខាងលិច Western Conference ជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំបន្ទាប់ពីជ័យជំនះលើ Denver Nuggets ៤-០ នៃ Series ៧ហ្គេម។

ជ័យជំនះហ្គេមទី៤ ម្សិលមិញ ១២៥-១១៨ បានធ្វើអោយ Phoenix Suns យកឈ្នះ Denver Nuggets សរុប ៤-០ ហ្គេម។ Chris Paul ជាអ្នករកបានច្រើនពិន្ទុជាងគេដល់ទៅ ៣៧ពិន្ទុក្នុងជ័យជំនះនេះ ខណៈមិត្តរួមក្រុម Devin Brook រកបាន ៣៤ពិន្ទុ និង ១១បាល់ Rebound។ ការប្រកួតក៏មានការប៉ះទង្គិចគ្នាខ្លាំងនៅវគ្គទី៣ ផងដែរដោយកីឡាករ MVP របស់ NBA, Nikola Jokic ដែលឈានដល់ការប្រើហិង្សាវាយចំមុខ Cameron Payne។
Nikola Jokic ក៏រកបាន ២២ពិន្ទុ និង ១១បាល់ Rebound ផងដែរអោយក្រុម Denver Nuggets ខណៈ Will Barton រកបាន ២៥ពិន្ទុ។ រំលឹកថា Phoenix Suns ធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រ Conference ចុងក្រោយបំផុតតាំងពីរដូវកាល ២០០៩-១០ ខណៈរដូវកាលនេះពួកគេនឹងត្រូវជួបជាមួយ Utah Jazz រឺ Los Angeles Clippers ខណៈ Utah Jazz កំពុងនាំមុខ LA Clippers ២-១ហ្គេមនៃ Series ៧ហ្គេម៕
អត្ថបទ៖នាង សុភាវុធ