
យោងតាមសេចក្ដីរាយការណ៍ពីការប្រយុទ្ធគ្នាកាលពីថ្មីៗនេះរបស់ភាគីទាំងពីរបានឲ្យដឹងថា កងទ័ពរុស្ស៊ីនិងអ៊ុយក្រែន បានបន្ដប្រយុទ្ធគ្នាកាលពីថ្ងៃច័ន្ទ ដោយភាគីនិមួយៗកំពុងអះអាងពីការវាយប្រហារចំគោលដៅយោធាផ្សេងៗទៅវិញទៅមក។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃច័ន្ទថា កង័ពរុស្ស៊ី បានកម្ទេចការវាយប្រហារជាច្រើនចេញពី ខាងអ៊ុយក្រែនក្នុងមុខព្រួញដូចជា គូពីយ៉ាំង គ្រីស្នា លីម៉ាន់ ដូនេត និងមុខព្រួញជាច្រើនទៀត ដោយបានវាយប្រហារចំគោលដៅបុគ្គលិក និងដេឃ្លាំងស្តុកគ្រាប់រំសេវអ៊ុយក្រែន។
កងទ័ពរុស្ស៊ីថែមទាំងបានកម្ទេចរថពាសដែកជាច្រើនគ្រឿង របស់អ៊ុយក្រែន ប្រព័ន្ធកាំភ្លើងធំ និងគោលដៅជាច្រើនទៀត និងបានស្ទាក់ចាប់រ៉ូកែតហ៊ីម៉ាស់(HIMARS)ជាច្រើនគ្រាប់របស់អ៊ុយក្រែន ហើយនិងយានដ្រូនជាច្រើនគ្រឿងទៀតផង។
អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន ក៏បានរាយការណ៍កាលពីថ្ងៃច័ន្ទផងដែរថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ កងទ័ពអ៊ុយក្រែន បានបន្ដចូលវាយលុកប្រយុទ្ធយ៉ាងស្វិតស្វាញជាមួយកងទ័ពរុស្ស៊ីក្នុងមុខព្រួញ បាក់មុត មាត់ទន្លេឌីនីពើរ (Dnieper)ខាងឆ្វេង ហើយនិងមុខព្រួញផ្សេងទៀត។
កងទ័ពអាកាសអ៊ុយក្រែន និងកងកម្លាំងមីស៊ីល បានធ្វើការវាយប្រហាររួមគ្នាលើប្រព័ន្ធមីស៊ីលរបស់រុស្ស៊ី ប្រព័ន្ធកាំភ្លើងធំ ហើយនិងគោលដៅផ្សេងទៀត។ កងទ័ពអ៊ុយក្រែនក៏បានស្ទាក់ចាប់មីស៊ីលរុស្ស៊ីបាន១ដើម និងយានដ្រូនជាច្រើនគ្រឿងផងដែរ៕