
ព្យុះស៊ីក្លូន Michaung បានបោកបក់មកដល់ដីគោកនៅតំបន់ឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌា កាលពីរសៀលថ្ងៃអង្គារនេះ ដោយនាំមកជាមួយខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។
ការិយាល័យឧតុនិយមឥណ្ឌា រាយការណ៍ថា ព្យុះស៊ីក្លូនេះ បានបោកបក់ដល់ដីគោកនៅរដ្ឋភាគខាងត្បូង Andhra Pradesh ជិតទីក្រុង Bapatla ជាមួយនឹងកម្លាំងខ្យល់បក់ ១១០គ.មក្នុង១ម៉ោង ។
តំបន់ជាច្រើននៅក្នុងរដ្ឋ Andhra Pradesh ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់កម្ពស់ជាង ២០០មីលីម៉ែត្រក្នុងរយៈពេល ២៤ម៉ោងក្រោយ ហើយមនុស្សយ៉ាងហោច ៨ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់ងាយរងគ្រោះ ។
មុនពេលបោកបក់មកដល់ដីគោក ព្យុះស៊ីក្លូន Michaung បានបង្កឲ្យមានរលកសមុទ្រធំៗ បោកបក់លើទីក្រុងតាមតំបន់ឆ្នេរ ធ្វើឲ្យជន់លិចផ្លូវ និងសម្លាប់មនុស្សយ៉ាងហោច ៩នាក់ រួមទាំងកុមារម្នាក់ផងដែរ ៕