
ក្រុមអាជ្ញាធរក្នុងស្រុក និយាយនៅថ្ងៃអង្គារនេះថា ប្រតិបត្តិការរុករកអ្នកឡើងភ្នំបាត់ខ្លួន ១០នាក់ដែលជាប់នៅលើភ្នំភ្លើង Marapi របស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានរារាំងដោយសារតែផេះ និងភ្លៀងធ្លាក់ខ្លាំង ខណៈដែលក្រុមគ្រួសារ ទន្ទឹងរង់ចាំដំណឹងសមាជិកសាច់ញាតិរបស់ពួកគេនៅជំរំលើភ្នំ ។
គួរឲ្យដឹងថា ភ្នំភ្លើងកម្ពស់ ៣.៨៩១ម៉ែត្រ ស្ថិតក្នុងខេត្តស៊ូម៉ាត្រាខាងលិចនេះ បានផ្ទុះកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់ ពេលដែលវាព្រួសកម្អែ និងផេះកម្ពស់ ៣គ.មនៅលើផ្ទៃអាកាស ។
ក្រុមអ្នករុករក និងជួយសង្រ្គោះជាង ២០០នាក់ បានស្វែងរកអ្នកបាត់ខ្លួន ហើយនិងបានជម្លៀសសាកសពអ្នកស្លាប់ចេញ ។
សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី ដែលស្ថិតនៅលើតំបន់រង្វង់ភ្លើង មានភ្នំភ្លើងរស់ជាង ១០០កន្លែង ៕