
អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មន្ទីរពេទ្យនានា កំពុងដួលរលំដែលក្នុងនោះ មនុស្ស៤៣នាក់ បានស្លាប់តាំងពីព្រឹកថ្ងៃអង្គារបន្ទាប់ពីមានការវាយប្រហារបស់អ៊ីស្រាអែល ក្នុងក្រុង
ខានយូនីស។ លោក អាស្រាហ្វ អាល់ គូដ្រា (Ashraf al-Qudra) បានបន្ថែមថា មនុស្សជាច្រើននាក់ទៀត កំពុងស្ថិនៅក្រោមកម្ទេចថ្មនៅឡើយឬកំពុងដេកនៅតាមផ្លូវ។
លោកបាននិយាយថា អ្នករបួសនិងអ្នកជំងឺគឺសម្រាកនៅលើឥដ្ឋ។ ហើយសេវាសុខាភិបាលជួយសង្រ្គោះជីវិតក្នុងមន្ទីរពេទ្យភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីបក៏មិនមានដែរ។
ដូច្នេះ មន្ទីរពេទ្យនានា ក្នុងតំបន់ហ្កាហ្សា
ខាងត្បូង បានដួលរលំទាំងស្រុង ពោលគឺពួកគេមិនអាចដោះស្រាយជាមួយបរិមាណនិងគុណភាពអ្នករបួសដែលមកដល់មន្ទីរពេទ្យបានទេ។ លោក បាននិយាយថា លោកកំពុងនិយាយពីអ្នកស្លាប់៤៣នាក់ ដែលបានមកដល់មន្ទីរពេទ្យណាស៊ើរ (Nasser)។ពោគឺអ្នកស្លាប់ទាំងនោះ គឺជាអ្នកដែលក្រុមការងារនិងរថយន្ដសង្រ្គោះបន្ទាន់អាចដឹកមកពីកន្លែងផ្សេងៗគ្នា។
មន្រ្ដីអង្គការសុខភាពពិភពលោកម្នាក់ ក្នុងតំបន់ហ្កាហ្សា បាននិយាយនៅថ្ងៃអង្គារនេះថា ស្ថានភាពកំពុងតែ ដុនដាបនៅម៉ោងនេះ ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលកាន់តែកើនឡើងនៅភាគខាងត្បូងក្រុងខាន យូនីសក្នុងតំបន់ហ៊ុមព័ទ្ធ ហើយនិងច្រកឆ្លងព្រំដែនកាត់រ៉ាហ្វា។