ពលរដ្ឋប៉ាឡេស្ទីន៤៥នាក់បានស្លាប់ ក្នុងពេលកងកម្លាំងអ៊ីស្រាអែលសម្រុកចូលទីក្រុងខានយូនីស នៅហ្កាហ្សាខាងត្បូង

2023/12/06 03:36:30 pm        148

កងកម្លាំងអ៊ីស្រាអែលបានវាយសម្រុកចូលក្នុងទីក្រុងសំខាន់ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ ទី ៥ ខែធ្នូ ជាអ្វីដែលពួកគេហៅថាជាថ្ងៃនៃការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេល៥សប្តាហ៍នៃប្រតិបត្តិការថ្មើរជើងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយមន្ទីរពេទ្យនានាបានតស៊ូទប់ទល់ទៅនឹងចំនួនអ្នកស្លាប់ និងរបួសជាច្រើននាក់របស់ជនជាតិប៉ាឡេស្ទីន។

ជាអ្វីដែលទំនងជាការវាយលុកដោយថ្មើរជើងដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស់បានផុតកំណត់កាលពីសប្តាហ៍មុន អ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួន គាំទ្រដោយយន្តហោះចម្បាំងបានទៅដល់កណ្ដាលទីក្រុង ខានយូនីស(Khan Younis)ហើយក៏កំពុងឡោមព័ទ្ធជុំវិញទីក្រុងនេះផងដែរ។លោកឧត្តមសេនីយ យ៉ារ៉ុន ហ្វីនគេម៉ាន់(Yaron Finkelman) មេបញ្ជាការនៃបញ្ជាការដ្ឋានភាគខាងត្បូងរបស់យោធាអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងស្ថិតក្នុងថ្ងៃដ៏តានតឹងខ្លាំងបំផុត ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការថ្មើរជើង។ 

លោកបាននិយាយថា កងកម្លាំងអ៊ីស្រាអែលក៏កំពុងប្រយុទ្ធគ្នានៅក្នុងទីក្រុងចាបាលីយ៉ា(Jabalia) ដែលជាជំរំជនភៀសខ្លួនក្នុងទីក្រុងដ៏ធំ និងសមរភូមិក្តៅគគុករបស់ក្រុមហាម៉ាសនៅភាគខាងជើងតំបន់ហ្កាហ្សា ក្បែរទីក្រុងហ្កាហ្សា និងនៅស្រុកស៊ូចាអៃយ៉ា (Shuja'iyya) ភាគខាងកើតទីក្រុងនេះ។      

កងពលប្រដាប់អាវុធរបស់ហាម៉ាស ដែលជាកងពលតូចអាល់កាសាម(al Qassam) បាននិយាយថា អ្នកប្រយុទ្ធរបស់ខ្លួនបានបំផ្លាញ ឬធ្វើឲ្យខូចខាតរថយន្តយោធាអ៊ីស្រាអែល ២៤ គ្រឿង ហើយអ្នកបាញ់ស៊ីបបានសម្លាប់ទាហានអ៊ីស្រាអែល៨នាក់ នៅក្នុងការប៉ះទង្គិចគ្នាដែលកំពុងបន្តនៅក្នុងតំបន់ផ្សេងៗនៃទីក្រុង Khan Younis ។ដោយឡែក មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា មនុស្សមួយចំនួនធំត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលំនៅឋាននានានៅក្នុងទីក្រុងឌៀ អាល់ បាឡា (Deir al-Balah) ភាគខាងជើងក្រុង Khan Younis ។ លោកវេជ្ជបណ្ឌិត អ៊ីយ៉ាដ អាល់ ចាប្រ៊ី (Eyad Al-Jabri) ប្រធានមន្ទីរពេទ្យ ស៊ូហាដា អាល់អាកសា (Shuhada Al-Aqsa) នៅទីនោះបានប្រាប់សារព័ត៌មាន(Reuters)ថា មនុស្សយ៉ាងហោចណាស់៤៥នាក់បានស្លាប់ ។ សារព័ត៌មាននេះ មិនអាចទៅដល់តំបន់នោះ ឬបញ្ជាក់ចំនួនអ្នកស្លាប់បានទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        23
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        42
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm