តុលាការចោទប្រកាន់ និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរករណីតារាសម្ដែងម្នាក់​បើករថយន្តបុកបុរសម្នាក់ស្លាប់

2023/12/06 04:41:57 pm        2.9 K

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ស្ដ្រីម្នាក់ ដែលជា​តារា​សម្ដែង និងបញ្ជូនរឿងទៅចៅក្រមស៊ើបសួរ ក្នុងករណីស្រវឹង ហើយ​បើកបរ​រថយន្ត​បុកបុរស​ម្នាក់ស្លាប់។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំពាក្យ​អយ្យការអ​ម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ករណីស្ដ្រីម្នាក់ស្រវឹង ហើយបើកបរ​រថយន្ត​បុក​បុរស​ម្នាក់​ស្លាប់​នៅខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានតំណាងអយ្យការ ចេញដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ លើជនសង្ស័យពីបទ បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិន​គោរព​កាតព្វ​កិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួចហើយ។

សំណុំរឿងនេះ តំណាងអយ្យការបានបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី ប៉ុន្តែ​បើ​ប្រភព​ព័ត៌មាន​ឱ្យដឹងថា ក្រោយតំណាងអយ្យការធ្វើការចោទប្រកាន់ នៅចំពោះតុលាការ ជន​បង្ក​បាន​ព្រម​សង​សំណងដល់ក្រុមគ្រួសារជនរងគ្រោះ ហើយគ្រួសារ​រង​គ្រោះ​ក៏​បាន​ដក​ពាក្យ​បណ្តឹង​វិញ​ផង​ដែរ​។ ទោះជាយ៉ាងណាសំណងនោះគឺជាសំណងរដ្ឋប្បវេណី រីឯតុលាការ​នៅ​តែ​បន្ត​នីតិ​វិធីដ​ដែល។

សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ក្នុងសំណុំរឿងនេះ ជនបង្កមានឈ្មោះ ជា ថាណាកា ហៅក្រៅ Chea Naka ជាតារាសម្តែងម្នាក់ រីឯជនរងគ្រោះដែលស្លាប់ឈ្មោះ សុខ ម៉ាល័យ អាយុ៣៤ឆ្នាំ រស់​នៅ​ក្នុង​សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ០១ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់​ចំណុច​មុខ​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ រថយន្តបង្កម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខ ភ្នំពេញ 2BW-0080 បានបើកបុក​ម៉ូតូ​ជន​រង​គ្រោះ​ជា​ម៉ូតូ​អាគុយ​អូស​ជា​ច្រើន​ម៉ែត្រ ​បណ្ដាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm