ភ្លៀងធ្លាក់ច្រើននៅចុងរដូវវស្សាធ្វើឱ្យការដាំដុះស្រូវប្រាំងក្នុងខេត្តត្បូងឃ្មុំ មានភាពយឺតយ៉ាវជាងឆ្នាំមុន

2023/12/06 05:24:49 pm        404

ត្បូងឃ្មុំ៖ ការសាបព្រោះដាំដុះស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ឆ្នាំនេះ ហាក់មានភាព យឺតយ៉ាវ ជាងឆ្នាំមុន ដែលការយឺតយ៉ាវនេះ ត្រូវបានមន្រ្តីជំនាញ និងប្រជាពលរដ្ឋនិយាយថា ដោយ​សារ​តែមានភ្លៀងធ្លាក់ច្រើននៅចុងរដូវវស្សា និងដោយសារការប្រមូលស្រូវវស្សា ក៏មាន​ភាព​យឺតយ៉ាវ ដែលរហូតមក ដល់ពេលនេះ ស្រូវវស្សាប្រភេទស្រូវធ្ងន់ខ្លះ មិនទាន់​បាន​ច្រូត​កាត់​នៅ​ឡើយ​ទេ។

កសិករ បាននិយាយថា បើទោះបីការសាបព្រោះដកស្ទូងមានសភាពយឺតយ៉ាវបន្តិចក្ដី ក៏មិនប៉ះ ពាល់​ដល់ការងារបង្កបង្កើនផលដែរ។ មិនប៉ះពាល់ ដោយសារ បច្ចុប្បន្ននេះ តាមស្រែ​ប្រជាពលរដ្ឋ​មួយចំនួនធំ មានអណ្តូងទឹក ដែលអាចបូមស្រោចស្រពស្រូវបានគ្រប់ពេល ទោះបីគ្មានភ្លៀង ។

តែ​កសិករមួយចំនួន បានឱ្យដឹងថា ការធ្វើស្រូវវស្សា ប្រភេទស្រូវកណ្តាល ឆ្នាំនេះ បាត់បង់ទិន្នផល ច្រើន​ជាងឆ្នាំមុន ព្រោះស្រូវដួលពិបាកច្រូត តែឆ្នាំនេះ ស្រូវមានតម្លៃខ្ពស់ជាងឆ្នាំមុន គឺអាច​លក់​បានចន្លោះ ពី១១៥០រៀល ទៅ១២៥០រៀល ក្នុងមួយគីឡូក្រាម ។ បើសិន​ស្រូវ​នៅ​តែ​មាន​តម្លៃ​បែប​នេះ ការប្រមូល ផលស្រូវប្រាំង ប្រភេទស្រូវស្រាល នៅពេលខាងមុខ គឺអាចទទួល​បាន​ប្រាក់​ចំណេញ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការងារបង្កបង្កើន ផល​ស្រូវរដូវប្រាំង ឆ្នាំ២០២៤ មកដល់ពេលនេះ គឺភ្ជួររាស់បានជាង៦០០០ហិកតា ស្មើ​នឹង​ជាង​៤៩​ភាគរយ នៃផែនការដាំដុះ និងដាំដុះសម្រេចបានជាង៥,៨០០ហិកតា ស្មើនឹងជាង​៤៥​ភាគរយ​ យឺតជាងឆ្នាំមុន ជាង៣,៧០០ហិកតា ។ ការយឺតយ៉ាវនេះ បណ្តាលមកពីក្នុងឆ្នាំនេះ របប​ទឹកទន្លេមេគង្គបានហក់ឡើងខ្ពស់ ចំនួន២លើក ធ្វើឱ្យរបបទឹក បានហូរចូលទៅក្នុងបឹង និង​តំបន់​ផ្ទៃរងរបបទឹកទន្លេមេគង្គជាថ្មី ។ ម្យ៉ាងវិញទៀតនៅចុងរដូវវស្សាឆ្នាំនេះ ពោលគឺ​ក្នុង​ខែ​កញ្ញា និងខែតុលា ខេត្តត្បូងឃ្មុំ បានទទួលរងនូវជ្រលងសម្ពាធទាបបង្កឱ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យមទៅបង្គួរស្ទើរជារៀងរាល់ថ្ងៃ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm