អាមេរិក៖ លោកប្រធានាធិបតី Joe Biden បានចេញការព្រមានចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មុនជំនួបកំពូលនៅថ្ងៃពុធស្អែកនេះថា ការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតរបស់មេបក្សប្រឆាំងរុស្ស៊ី លោក Alexei Navalny នឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសរុស្ស៊ី ជាមួយប្រទេសផ្សេងទៀតលើពិភពលោក។

លោក Biden បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ក្រោយជំនួបកំពូលអង្គការណាតូថា ការស្លាប់របស់លោក Navalny នឹងជាការបង្ហាញឲ្យឃើញមួយករណីទៀតថា ប្រទេសរុស្ស៊ីមានចេតនាតិចតួច ឬគ្មានបំណងទាល់តែសោះ ក្នុងការធានាបាននូវសិទ្ធិមនុស្សជាមូលដ្ឋាន។ លោកថា វានឹងក្លាយជាសោកនាដកម្ម។ វានឹងពុំទទួលបានអ្វីសោះ ក្រៅតែពីប៉ះពាល់ដល់ទំនាក់ទំនងជាមួយបណ្ដាផ្សេងទៀតនៅក្នុងពិភពលោក នៅក្នុងទស្សនកិច្ចរបស់លោក និងជាមួយរូបលោកផ្ទាល់។
ក្ដីបារម្ភជុំវិញការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត និងស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរគឺជាការប៉ះទង្គិចគ្នាចុងក្រោយបំផុត នៅក្នុងទំនាក់ទំនងតានតឹងដែលមានស្រាប់រវាងទីក្រុងម៉ូស្គូ និងបណ្ដាប្រទេសលោកខាងលិច៕
អត្ថបទ៖ សុខមាន