ប្រជាពលរដ្ឋ និងនិស្សិតខ្មែរកំពុងរស់នៅ និងធ្វើការ នៅប្រទេសជប៉ុន ប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនសម្រាប់ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន នៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុននាពាក់កណ្តាលខែធ្នូខាងមុខនេះ។
មុនដំណើរទស្សនកិច្ចនេះប្រជាពលរដ្ឋ ពលករ និងនិស្សិតខ្មែរកំពុងរស់នៅ និងធ្វើការនៅ ខេត្តហ៊ីរ៉ូស៊ីម៉ា ខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុន បានប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ចំពោះការដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចនេះ។
ជាមួយគ្នានេះ កម្មសិក្សាការី និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅទីក្រុងតូក្យូ ខេត្តណាហ្កូយ៉ា ប្រទេសជប៉ុនក៏បានប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះការដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅចូលរួមកិច្ចនាពាក់កណ្តាលខែធ្នូខាងមុខនេះផងដែរ។
សូមជម្រាបថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំព្ញកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុន ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែធ្នូ ឆ្នាំ២០២៣នេះខាងមុខនេះ៕ អត្ថបទ៖វ៉ន ដារ៉ា និងនិស្សិតខ្មែរនៅប្រទេសជប៉ុន+រូបឯកសារសម្ដេចបំពេញទស្សនៈកិច្ចនៅអាមេរិក។