អាមេរិក៖ អ៊ីស្រាអែល មិនទាន់ធ្វើគ្រប់គ្រាន់ទេក្នុងការអនុញ្ញាតឱ្យប្រេង និងជំនួយបន្ថែមចូលតំបន់ហ្កាហ្សា

2023/12/06 06:12:56 pm        83

អ៊ីស្រាអែល ត្រូវធ្វើបន្ថែមទៀតដើម្បីអនុញ្ញាតឱ្យមានប្រេងឥន្ធនៈនិងជំនួយផ្សេងទៀតចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយលុករបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហាម៉ាស នៅភាគខាងត្បូងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះកាន់តែខ្លាំងក្លាឡើង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «កម្រិតនៃជំនួយដែលបានទទួលគឺមិនគ្រប់គ្រាន់ទេ ជំនួយត្រូវតែកើនឡើងបន្ថែមទៀត ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ដល់រដ្ឋាភិបាលអ៊ីស្រាអែល»។

អង្គការសហប្រជាជាតិបាននិយាយថា កាលពីថ្ងៃច័ន្ទ រថយន្តជំនួយមនុស្សធម៌ចំនួន ១០០គ្រឿង និងប្រេងឥន្ធនៈប្រហែល ៦៩.០០០លីត្រត្រូវបានបញ្ជូនទៅហ្កាហ្សាពីប្រទេសអេហ្ស៊ីប ដែលជាចំនួនប្រហែលគ្នាកាលពីថ្ងៃអាទិត្យ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្តេហ្វាន ឌូហារីក (Stephane Dujarric) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា «តួលេខនេះគឺទាបជាងជាមធ្យមប្រចាំថ្ងៃនៃរថយន្តដឹកទំនិញចំនួន ១៧០គ្រឿង និងប្រេងឥន្ធនៈ ១១០.០០០លីត្រ ដែលបានចូលក្នុងអំឡុងពេលផ្អាកប្រយុទ្ធមនុស្សធម៌ ដែលបានកើតឡើងរវាងថ្ងៃទី២៤ និងថ្ងៃទី៣០ ខែវិច្ឆិកា»។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងដំណើរទស្សនកិច្ចលើកទីបីរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស លើអ៊ីស្រាអែល ពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា មកបានជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្កើនលំហូរជំនួយ និងកាត់បន្ថយការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលក្នុងការវាយលុកប្រឆាំងនឹងក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm