សកម្មជនតវ៉ាទាមទារឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28

2023/12/06 07:03:24 pm        114

ក្រុមសកម្មជនបានតវ៉ាជុំវិញវត្តមានរបស់ឧស្សាហកម្មប្រេង ឧស្ម័ន និងធ្យូងថ្មនៅឯកិច្ចប្រជុំកំពូល COP28 របស់អង្គការសហប្រជាជាតិ នៅទីក្រុងឌុយបៃ កាលពីថ្ងៃអង្គារ (០៥ ធ្នូ) ខណៈទាមទារឱ្យបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលជាប្រភពចម្បងនៃបម្រែបម្រួលអាកាសធាតុ។

សកម្មជនរាប់សិបនាក់បានអំពាវនាវឱ្យមាន «យុត្តិធម៌សម្រាប់អាកាសធាតុ» ហើយបានកាន់បដាដែលសរសេរថា «យុត្តិធម៌សមធម៌សម្រាប់ងាកាសធាតុ» «បញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល» «បញ្ឈប់ការបញ្ឆេះកម្ដៅផែនដី» នៅក្នុងបាតុកម្មដែលអ្នកចូលរួមមានចំនួនច្រើនជាងអ្នកទស្សនា។

ខណៈពេលដែលកិច្ចពិភាក្សាស្តីពីអាកាសធាតុកន្លងមករបស់អង្គការសហប្រជាជាតិបានបង្កឱ្យមានការប្រមូលផ្តុំតវ៉ាដ៏ធំ រួមទាំងកិច្ចប្រជុំ COP26 ឆ្នាំ២០២១ នៅទីក្រុងក្លាសហ្គូវ (Glasgow) និងកិច្ចប្រជុំ COP21 ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស បាតុកម្មនៅឆ្នាំនេះត្រូវបានបំបិទនៅក្នុងប្រទេសអារ៉ាប់រួម ដែលសេរីភាពនៃការបញ្ចេញមតិមានកម្រិត។

អង្គការសហប្រជាជាតិ និងអារ៉ាប់រួម អនុញ្ញាតឱ្យមានការតវ៉ាដែលបានអនុម័តជាមុន ធ្វើឡើងនៅទីតាំងកិច្ចប្រជុំ COP28 ហើយរហូតមកដល់ពេលនេះមិនមានការតវ៉ានៅខាងក្រៅទីតាំងកំណត់នេះនោះទេ។ យោងតាមក្រុមសង្គមស៊ីវិលក្នុងស្រុកបានឲ្យដឹងថា ក្រុមសកម្មជនដែលចូលរួមក្នុងបាតុកម្ម COP28 បាននិយាយថា ពួកគេមានអារម្មណ៍ថាត្រូវបានរាំងស្ទះ និងបានបញ្ចេញមតិលើកង្វះវត្តមានសកម្មភាពអាកាសធាតុពីគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm