ករណីឃាតកម្មទ្រង់ទ្រាយធំចុងក្រោយនៅសហរដ្ឋអាមេរិក បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី ៣ ខែធ្នូ នៅទីក្រុង កែលឡុក(Kellogg) រដ្ឋអាយដាហូ(Idaho) ជាកន្លែងដែលបុរសអាយុ៣១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុនៃការបាញ់ប្រហារបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់នៅខាងក្នុងលំនៅឋានមួយកន្លែង។

ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺជាផ្នែកមួយនៃអំពើហិង្សាដោយកាំភ្លើងកាលពីចុងសប្តាហ៍ ដែលបានសម្លាប់និងធ្វើឲ្យរងរបួសមនុស្សច្រើននាក់នៅទូទាំងសហរដ្ឋអាមេរិក រួមទាំងយ៉ាងហោចណាស់មនុស្ស៦០នាក់ ត្រូវបានបាញ់ប្រហារ នៅក្នុងតំបន់ទីក្រុងឈីកាហ្គោ(Chicago) តែមួយ។

យោងតាមមូលដ្ឋានទិន្នន័យដែលទទួលបានដោយសារព័ត៌មានAP និង USA Today ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យ ណស្សអ៊ីសធឺន(Northeastern) បានឲ្យដឹងថា ការបាញ់ប្រហារនៅរដ្ឋ Idaho គឺជាការសម្លាប់រង្គាលលើកទី២៧របស់ប្រទេស ក្នុងឆ្នាំ២០២៣នេះ ដែលមានមនុស្ស៤នាក់ ឬច្រើនជាងនេះបានស្លាប់ ដោយមិនរាប់បញ្ចូលអ្នកវាយប្រហារ ក្នុងរយៈពេល២៤ ម៉ោង ។
រហូតមកដល់ពេលនេះឆ្នាំនេះ សហរដ្ឋអាមេរិកបានមើលឃើញពីចំនួនឃាតកម្មទ្រង់ទ្រាយធំច្រើនបំផុតនិងមានអ្នកស្លាប់ច្រើន ក្នុងរយៈពេលតែមួយឆ្នាំ។
យោងទៅតាមមូលដ្ឋានទិន្នន័យបានឲ្យដឹងថា មានឧបទ្ទវហេតុឃាតកម្មទ្រង់ទ្រាយធំជាង៥៥០ករណី ចាប់តាំងពីឆ្នាំ២០០៦ ដែលក្នុងនោះយ៉ាងហោចណាស់មនុស្ស ២.៩០០នាក់បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ២.០០០នាក់បានរងរបួស។