លោក គីម ជុងអ៊ុន បានយំ ខណៈដែលលោកអំពាវនាវឲ្យស្ត្រីយកកូនបន្ថែមទៀត ក្នុងគោលបំណងបញ្ឈប់ការបន្តធ្លាក់ចុះនៃអត្រាកំណើតរបស់កូរ៉េខាងជើង និង «ពង្រឹងអំណាចជាតិ»។

មេដឹកនាំកំពូលរូបនេះ បានបិទភ្នែករបស់ខ្លួនជាមួយនឹងកន្សែងដៃពណ៌ស នៅពេលដែលលោក បានធ្វើការអំពាវនាវ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយសម្រាប់ម្តាយនៅទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍ ដោយពណ៌នាអំពីបញ្ហាប្រឈមថាជា «កិច្ចការថែទាំងរបស់មនុស្សគ្រប់គ្នា»។

លោក បាននិយាយថា៖«ការបញ្ឈប់ការធ្លាក់ចុះនៃអត្រាកំណើត និងការផ្តល់ការថែទាំ និងការអប់រំកូនឲ្យបានល្អ គឺជាកិច្ចការគ្រួសាររបស់យើងទាំងអស់ ដែលយើងត្រូវដោះស្រាយរួមគ្នាជាមួយម្តាយរបស់យើងទាំងអស់គ្នា»។
តួលេខរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា គិតត្រឹមឆ្នាំ ២០២៣ អត្រាមានកូន ឬចំនួនជាមធ្យមនៃកុមារដែលកើតពីស្ត្រី នៅក្នុងប្រទេសកូរ៉េខាងជើង គឺមានចំនួន ១,៨ ចំពេលមានការធ្លាក់ចុះនៃ អត្រាការបន្តពូជ ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។
តួលេខនេះ នៅតែខ្ពស់ជាងប្រទេសជិតខាងមួយចំនួនរបស់កូរ៉េខាងជើង ដែលកំពុងប្រឈមនឹងនិន្នាការធ្លាក់ចុះស្រដៀងគ្នានេះដែរ។