មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃគុណភាពផ្លូវលំក្រាលក្រួសក្រហមចំនួន១០ខ្សែ

2023/12/06 07:58:22 pm        201

ឧត្ដរមានជ័យ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី៦ធ្នូ ឆ្នាំ២០២៣ នេះ បានចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវក្រាលក្រួសក្រហម របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្ដរមានជ័យចំនួន ១០ខ្សែ ប្រវែងសរុប ១០៣ ៦៨០ម៉ែត្រ ក្នុងភូមិសាស្រ្ត ស្រុកចំនួន៤គឺស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកអន្លង់វែង ។

ការចុះត្រួតពិនិត្យនេះដឹកនាំដោយ​ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនតំណាងរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រុមការងារគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងក្រុមការងារមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យជាច្រើនរូបផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម ជា ស្រ៊ុន បានធ្វើការណែនាំឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ ធ្វើយ៉ាងណាត្រូវបន្តធ្វើការខិតខំថែទាំផ្លូវលំក្រាលក្រួសក្រហមទាំងអស់នេះ ដែលជា​សមិទ្ធផលថ្មី​ក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ​ឲ្យបានល្អប្រសើរ​ដើម្បី​ជាប្រយោជន៍​រួមទាំង​អស់គ្នា​និង​ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់​ដឹក​កសិផល​ពីភូមិទៅភូមិមួយ​ប្រកបដោយសុវត្ថិភាពផងដែរ។

ឯកឧត្តម បន្តថា ​ដើមឡើយ​តំបន់ទាំងអស់នេះ​ផ្លូវលំមាន​លក្ខណៈលំបាកជាផ្លូវ​កង់រទេះ​​ពិបាក​ក្នុងការធ្វើដំណើរ ប៉ុន្តែដោយមានការគិតគូរយកចិត្តទុកដាក់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍​ជនបទ និងអាជ្ញាធរខេត្ត​ធ្វើឲ្យតំបន់នេះ ​បានកែប្រែមុខមាត់ថ្មី​មានផ្លូវលំក្រាលក្រួសក្រហមខ្វាត់ខ្វែង​ជាច្រើនខ្សែ ក្នុងមូលដ្ឋានរបស់ប្រជាពលដ្ឋ។

គួរបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ ទៅលើ​សោភ័ណភាព និងគុណភាពផ្លូវរួច​មកគណៈកម្មការ​អន្តរក្រសួង ​បានសម្រេចឯកភាពទទួលយក មួយរយភាគរយ (១០០% )សម្រាប់ការអនុវត្តការងារថែទាំនេះ៕ អត្ថបទ ​ឃិន សា​រិទ្ធិ

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm