សហភាពសហព័ន្ធយុវជនកម្ពុជា និងធនាគារ វីង រួមគ្នាជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជន

2023/12/06 08:00:10 pm        132

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងធនាគារ វីង កាលពីថ្ងៃទី៥ ខែធ្នូនេះ បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជួយ​សម្រួល​ទៅ​ដល់​សមាជិក​យុវជន​របស់​ខ្លួន​​អាច​ទទួល​បានចំណេះដឹងផ្នែកហិរញ្ញវត្ថុដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការ​ទទួល​​យក​បទ​ពិសោធន៍នៃដំណោះស្រាយធនាគារឌីជីថល ក៏ដូចជាចូលរួម​បង្កើត​គំនិត​ផ្តួច​ផ្តើម​ថ្មី​ៗ​ជា​ច្រើនទៀត។

នៅពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក មាន​ប្រសាសន៍​ថា ភាពជាដៃគូជាមួយធនាគារ វីង នាពេលនេះ គឺជាការឆ្លុះ​បញ្ចាំង​ពី​ការ​តាំង​ចិត្ត​ឥត​ឈប់​ឈរក្នុ​ងការជំរុញដល់សក្តានុពលរបស់យុវជនកម្ពុជា។ តាមរយៈកិច្ចសហការនេះភាគីទាំងពីរនឹងផ្តល់ឲ្យសមាជិកនូវចំណេះដឹង និងប្រភពនៃ​ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាដំណើរឆ្ពោះទៅសម្រេចគោលដៅអនាគតរបស់ពួកគេ។

ឯកឧត្តមថ្លែងថា អនុស្សរណៈ​នេះ​មាន​គោល​បំណង​សិក្សា​ស្វែង​រក​ឱកាស​ក្នុង​ការ​ផ្តល់​ការ​បណ្តុះ​បណ្តាល​ចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅដល់សមាជិក ស.ស.យ.ក ការជួយសម្រប​សម្រួល​កម្ម​សិក្សា​នៅ​ធនាគារវីង ព្រមទាំងអនុវត្តគំនិតផ្តួចផ្តើមដើម្បីជួយទៅដល់យុវជនជាច្រើនផ្សេងទៀត។

ក្នុងពិធីដដែលនេះអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង មានប្រសាសន៍ថា អនុស្សរណៈ​នេះបង្ហាញពីការប្តេជ្ញាចិត្តវីង ក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងជួយ​ពង្រឹង​សមត្ថភាព​ទៅ​ដល់យុវជនកម្ពុជាផងដែរ។ ធនាគារវីង មានទំនុកចិត្តថា តាមរយៈគំនិត​ផ្តួចផ្តើម​រួម​គ្នា​នា​ពេលនេះនឹងរួមចំណែកក្នុងការកសាងយុជនជំនាន់ថ្មីមួយ ដែលពោរ​ពេញ​ទៅដោ​យ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុហើយថែមទាំងមានសមត្ថភាពរឹងមាំ។

សូមជម្រាបថា កិច្ចសហការរវាងធនាគារ វីង និងស.ស.យ.ក គឺជា​កម្លាំង​សាមគ្គី​នា​ដោយ​ឈរ​លើ​ចក្ខុវិស័យ​រួម ​តាមរយៈការប្រើប្រាស់ជំនាញការនៃស្ថាប័នទាំងពីរ ដើម្បីជួយអភិវឌ្ឍន៍​សហគមន៍​ឲ្យ​បាន​កាន់តែប្រសើរឡើង។ ស.ស.យ.ក មានការប្តេជ្ញា​ចិត្ត​ក្នុង​ការ​បំពាក់​បំប៉ន​យុវជន​កម្ពុជា​នូវ​ចំណេះ​ដឹង និងជំនាញចាំបាច់នានា ដើម្បីក្លាយជាសសរស្តម្ភរបស់ប្រទេសជាតិ ក្នុងការ​ជួយ​រក្សា​និរន្តរភាព​សមិទ្ធផលកន្លងមក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាពេលអនាគត៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm