ប្រធានគណបក្សឯកភាពជាតិខ្មែរ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាធាតុផ្សំ នៃទស្សនៈពហុគំនិត ដើម្បីរួមគ្នាស្ថាបនាជាតិ

2023/12/06 08:17:21 pm        247

ប្រធានគណបក្សឯកភាពជាតិខ្មែរ លោក អ៊ុន ជឹម បានថ្លែងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់​យោបល់ បង្កើតឡើងជាការប្រមូលធាតុចូល​នៃទស្សនៈពហុគំនិតមួយ​ដើម្បី​រួមគ្នា​ស្ថាបនា​ជាតិ និង​ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយ​គណបក្ស​ឯកភាព​ជាតិ​​ខ្មែរសូមប្តេជ្ញាចិត្តយ៉ាង មោះមុតធ្វើកិច្ច​ការងារ​នេះ​ជាមួយ​រាជ​រដ្ឋាភិបាល​ឲ្យ​កាន់​តែ​ល្អប្រសើរ​ឡើងថែមទៀត។

ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែល​ដឹកនាំ​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២៣​នេះ នៅវិមានសន្តិភាព លោក អ៊ុន ជឹម បានលើកឡើងថា ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់នេះ គឺបានបង្កើតឡើងក្រោមការផ្តួចផ្តើមប្រកបដោយ គតិបណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃ​កម្ពុជា​នៅ​ក្នុង​អាណត្តិទី៦ កន្លង​ទៅ​ហើយសម្រាប់​អាណត្តិទី៧នេះបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ដោយសម្តេចមានចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ ដោយ​មើល​ឃើញ​ថា«ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ជាការប្រមូល​ធាតុចូល​នៃ​ទស្សនៈ​ពហុគំនិត​រួមមួយ​ដ៏​មានសារសំខាន់សម្រាប់ជាប្រយោជន៍ដល់ការស្ថាបនាជាតិ និងជាសេនានុយោមួយ សម្រាប់​ជួយតាមដានដល់ការអនុវត្ត របស់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល​ប្រព្រឹត្ត​ខុស​ឆ្គង ឬអសកម្មការងារក្នុងការបម្រើប្រជាជន ឲ្យបានល្អជាដើម»។

នៅក្នុងកិច្ចប្រជុំនោះលោក អ៊ុន ជឹម ក៏បានលើកឡើងផងដែរថា គណបក្សឯកភាពជាតិខ្មែររបស់ លោក សូមធ្វើការប្តេជ្ញា​ចិត្ត​ដ៏មោះមុត​ចូល​រួម​បំពេញ​កាតព្វកិច្ច​ដូច​មាន​ចែង​នៅ​ក្នុង​ជំពូ​ក​ទី​៤​មាត្រា​ទី៨-១៥ និងជំពូកដទៃ មាត្រាផ្សេងៗទៀតនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងចូលរួមពង្រឹងសាមគ្គីជាតិជាមួយរាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី​ទប់ស្កាត់​នូវ​នយោបាយ​ជ្រុលនិ​យម​ដែល​នាំ​ឲ្យបែកបាក់សាមគ្គី និងគ្រោះថ្នាក់ដល់ជាតិ ដូចប្រវត្តិដ៏ជូចត់ធ្លាប់មានកន្លងមកនោះ។

លោកបានបន្ថែមទៀតថា ក្នុងនាមប្រធានគណបក្ស និងប្រធានប្រតិភូគណបក្សឯកភាពជាតិខ្មែរ សូមចូលរួមសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ​សម្ព័ន្ធ​ភាព​រវាង បណ្តាគណបក្សនយោបាយនៅកម្ពុជា ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀងទាំងអស់ចំណុច ដើម្បី​ជំរុញការអនុវត្តន៍នយោបាយ​បង្រួបបង្រួមជាតិឲ្យកាន់តែរឹងមាំ និងដើម្បីប្រមូល​កម្លាំង​ស្នេហា​ជាតិ​ចូលរួមថែរក្សា សន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឲ្យបានភាពសុខសាន្ត និងការ​អភិវឌ្ឍប្រទេសជារៀងរហូតជាដើម៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        254
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm