មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ នៃ​ស្ថាប័ន​ជាតិ​នានា​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ​

2021/04/27 02:59:58 am        31

ភ្នំពេញ​ ៖ ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ នេះ គឺជា​ខួប​៨​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ​ហើយ​ដើម្បី​តបស្នង​ចំពោះ​ព្រះ​គុណូបការៈ​ដ៏​ឧត្ដុង្គឧត្ដម ​របស់​ព្រះអង្គ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​នៃ​ស្ថាប័ន​នានា​សរុប​ចំនួន​៥៦ ស្ថាប័ន​ អង្គភាព​បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះអង្គ​នៅ​មណ្ឌប​ព្រះ​បរម​រូប​ ក្បែរ​វិមានឯករាជ្យ​គម្រប់​៨​ឆ្នាំ​ នៃ​ការ​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ​។


ការយាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ប្រៀបដូចជា​ ស្បៃ​អន្ធការ​ដែល​បាន ចូល​មក​គ្របដណ្តប់​ លើ​ផែន​ពសុធា​ដ៏​ស្រស់បំព្រង នៃ​ដែន​សីមា​របស់​កម្ពុជា​ពោល​គឺ​ប្រជា​ពល​រាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​ បានបង្ហាញ​សេចក្តី សោក ស្តាយ​ស្រណោះ​អាឡោះអាល័យ ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​អង្គ​ព្រះមហាក្សត្រ ​ដែល​បាន​បន្សល់ទុក នូវ​ស្នា​ព្រះហស្ត ដ៏​ច្រើន​សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​។

ស្នាព្រះហស្ត​ធំៗ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​នៅតែ​ចងចាំ​ជាប់​មិនអាច​បំភ្លេចបាន​នោះ​គឺ​ការយាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច យ៉ាង​អង់អាច​ក្លាហាន​ក្នុងការ​ទាមទារ ​និង​ដណ្តើម​សិទ្ធិសេរីភាព ជូន​ប្រជាពលរដ្ឋ​ខ្មែរ ​ពី​នឹម​អនាគម​បារាំង​រហូត​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​ក្រោយ​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង បាន​ជោគជ័យ​ហើយ​ការបំពេញ​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស ក្នុង​សម័យ​សង្គមរាស្ត្រនិយម (១៩៥៣–១៩៧០) ​ក៏បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ញប់ស្ញែង​ និង​ចងចាំ​មិនអាច​បំភ្លេច​បាន​ចំពោះ​ភាព​រីកចម្រើន ​និង​លិចធ្លោរ​របស់​ជាតិ​កម្ពុជា​។

ក្រោម​ការដឹកនាំ​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ ន​រោ​ត្ដម សីហនុ ​ជា​ព្រះប្រមុខរដ្ឋ​របប​សង្គម​រាស្ត្រនិយម ត្រូវ​បាន​ចាត់ទុកថា​ជា «​គុជ​អាស៊ី​» ដោយ សារ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​។ ព្រះ​បរម​រតន​កោដ្ឋ ​ត្រូវ​បាន​ប្រជារាស្ត្រ​ខ្មែរ​ចាត់ទុកជា​អង្គ​ព្រះមហាវីរក្សត្រ​ ដែល​បាន​លះបង់​ព្រះកាយពល​ និង​ព្រះ​បញ្ញាញាណ​ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​នាំមក​នូវ​ឧ​ត្ត​ម​ប្រយោជន៍​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​។

គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​បារាំង និង​ស្នា​ព្រះហស្ត​ដឹកនាំ​កសាង​សង្គម​កម្ពុជា ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ឲ្យ​ល្បី​រន្ទឺ​នៅ​អាស៊ី​នោះ​ហើយ ​គឺជា​ការ​សាង​នូវ​ភាព​ល្បីល្បាញ ចងចាំ​បេះដូង​រាស្ត្រ​ខ្មែរ​គ្មាន​ថ្ងៃ​បំភ្លេចបាន ។​ បើទោះបី​ព្រះកាយ​របស់​ព្រះអង្គ ​បាន​រសាត់​បាត់​ពី​ភពផែនដី ​តែ​ព្រះកិត្តិនាម​របស់​ព្រះអង្គ នៅតែ​បន្ត​ក្រអូប ឈ្ងុយឈ្ងប់​ក្រាល​គ្រប ​លើ​ផែន​ពសុធា​។​

សូមបញ្ជាក់ថា ព្រះករុណា​ ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម​ សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ​ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​។ ​ទ្រង់​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ​ទី​១៥​ខែតុលា ​ឆ្នាំ​២០១២ វេលា​ម៉ោង​ ១៖២០​នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ ដោយ​ព្រះ​ជរាពាធ​ ក្នុង​ជន្មាយុ ៩០​ព្រះវស្សា​៕

​អត្ថបទ : មុត សុទ្ធ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am