ក្រសួងសុខាភិបាល​ ក្រើនរំលឹក​មូលដ្ឋាន​សុខាភិបាល ​ត្រូវ​ទប់ស្កាត់​ជំងឺ​កូ​វីដ​កុំឱ្យ​ឆ្លង​ចូល​មន្ទីរពេទ្យ​

2021/06/16 12:59:33 am        555

​ភ្នំពេញ៖ ​សម្តេច​តេ​ជោ​ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 ក្នុង​ក្រប​ខណ្ឌ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥​ខែមិថុនា​នេះ បន្ត​ផ្តល់​អំណោយ​ថេប​ប្លេ​ត និង​សំភារៈ​វេជ្ជសាស្ត្រ​មួយចំនួនទៀត ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ក្នុង​រាជធានី​-​ខេត្ត​ចំនួន​៥​។​

​គណៈកម្មការ​ចំពោះ​កិច្ច​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៥​ខែ​មិថុនា​នេះ បានប្រគល់​ថេប​ប្លេ​ត ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ភារៈ​វេជ្ជសាស្ត្រ​មួយ​ចំនួនទៀត ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង ក្នុង​ខេត្ត​ចំនួន​៥​រួមមាន​៖​ខេត្ត​កែប កំពត កោះកុង ព្រះសីហនុ និង​ខេត្តតាកែវ​។​

​ពិធី​ប្រគល់​-​ទទួល​អំណោយ​ទាំងអស់នេះ ធ្វើឡើង​នៅ​ខេត្ត​កែប ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស លោកស្រី​ជំទាវ​វេជ្ជបណ្ឌិត​លី អាយ​លែ​ន​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា ឯកឧត្តម​សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប និង​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​៥​ចូលរួម​ផងដែរ​។​

​ក្នុង​ឱកាស​នោះ លោកជំទាវ​ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គ​.​វ​.​ក​.១៩ បាន​មានប្រសាសន៍ថា អំណោយ​ដែល​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​កម្ពុជា ផ្តល់ជូន​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​នៅពេលនេះ បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ដំណើរ​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 ខណៈ​ការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នឹង​ធ្វើតាម​លំដាប់លំដោយ​។

ក្រៅពីនេះ លោកជំទាវ​បាន​ក្រើនរំលឹក​ដល់​មូលដ្ឋាន​សុខាភិបាល​សា​ធា​រះ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ទ​ប់​ស្កាត់​ជំងឺ​កូ​វីដ​-១៩ កុំ​ឳ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​យុ​ទ្ធ​នា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្តល់​អំណោយ​ថេប​ប្លេ​ត និង​សំភា​រះ​វេជ្ជសាស្ត្រ មួយចំនួនទៀត​ដល់​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក្នុង​ទូទាំងប្រទេស​។​

​បើ​តាម​ឯកឧត្តម​សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប បាន​លើកឡើង​ដែរ​ថា សំភារៈ​ដែល​ទទួលបាន​ពីស​ម្តេច​តេ​ជោ នឹង​យកទៅ​ប្រើប្រាស់​ឱ្យចំ​គោលដៅ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19​។​

​​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង​ជំងឺ​កូ​វីដ​-19 និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-19 ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​៕ ​អត្ថបទ​៖​ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm