
អង្គការយូនីសេហ្វ បាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃពុធទី៦ ខែធ្នូ នេះថា កុមារចំនួន៦៩លាននាក់ ឬ ម្នាក់ក្នុងចំណោម៥នាក់ រស់នៅក្នុងភាពក្រីក្រ នៅក្នុងបណ្តាប្រទេសដែលមានទ្រព្យធនច្រើនបំផុតចំនួន៤០ របស់ពិភពលោក ដោយបានរិះគន់ខ្លាំងដល់ចក្រភពអង់គ្លេស និងបារាំង ចំពោះជំហរមិនល្អប្រសើររបស់ពួកគេ។
ទោះបីជាមានការថយចុះនៃអត្រាភាពក្រីក្ររបស់កុមារ ក្នុងរយៈពេលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ និងពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២១ ដោយប្រហែល៨ភាគរយនៅក្នុងបណ្តាប្រទេសអ្នកមាន របស់សហភាពអឺរ៉ុបចំនួន៤០ប្រទេស និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ត្រូវបានវាយតម្លៃ។
អង្គការស្រាវជ្រាវ UNICEF Innocenti ដែលជាស្ថាប័នស្រាវជ្រាវរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ចំនួននេះគឺស្មើនឹងកុមារប្រហែល ៦ លាននាក់ក្នុងចំណោមចំនួនកុមារសរុប ២៩១ លាននាក់។ ប៉ុន្តែនៅចុងឆ្នាំ២០២១ នៅតែមានកុមារជាង៦៩លាននាក់ស្ថិតនៅក្នុងភាពក្រីក្រនៅក្នុងប្រទេសទាំងនោះ។
លោក Bo Viktor Nylund មកពីអង្គការស្រាវជ្រាវ UNICEF Innocenti បាននិយាយថា សម្រាប់កុមារភាគច្រើន ពួកគេអាចធំឡើងដោយគ្មានអាហាររូបត្ថម្ភ សំលៀកបំពាក់ សម្ភារៈសិក្សាគ្រប់គ្រាន់ ឬកន្លែងកក់ក្តៅដូចជាលំនៅឋាន ដោយបានបង្ហាញពីផលប៉ះពាល់នៃការតស៊ូបែបនេះលើសុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់មនុស្សវ័យក្មេង។