
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃទី៥ ខែធ្នូ នៅក្នុងកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ង់របស់លោកថា ទីក្រុងម៉ូស្គូ និងក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការរួមគ្នាប្រយុទ្ធប្រឆាំងនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់ប្រឆាំងនឹងរបបទាំងពីរ ជុំវិញតួនាទីរបស់ពួកគេ ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍នេះ ពិពណ៌នាអំពី «វិធីនិងមធ្យោបាយនៃការប្រឆាំង កាត់បន្ថយ និងទូទាត់សងនូវផលវិបាកអវិជ្ជមាន»នៃទណ្ឌកម្មដែលភាគីទាំងពីរហៅថា «ខុសច្បាប់» នេះបើយោងតាមលោកឡាវរ៉ូវដែលដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Interfax។
កិច្ចព្រមព្រៀងនេះ កើតឡើងមុនដំណើរទស្សនកិច្ចនៅថ្ងៃទី៧ ខែធ្នូរបស់មេដឹកនាំអ៊ីរ៉ង់ អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ទៅកាន់ទីក្រុងម៉ូស្គូ និងប្រឆាំងនឹងការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ។
កិច្ចពិភាក្សារវាងលោកឡាវរ៉ូវ និងលោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) របស់អ៊ីរ៉ង់ បានធ្វើឡើង នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្តាប្រទេសចំនួន៥ នៅតំបន់កាស្ពៀន រួមមាន រុស្ស៊ី អ៊ីរ៉ង់ កាហ្សាក់ស្ថាន អាស៊ែរបៃហ្សង់ និងទួរមេនីស្ថាន។