មន្ត្រីជាន់ខ្ពស់ EU ព្រមានពីហានិភ័យសន្តិសុខដ៏ធំនៅអឺរ៉ុប ក្នុងឱកាសបុណ្យណូអែល ខណៈដែលសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស នៅបន្ត

2023/12/06 10:32:41 pm        71

ស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងរបស់សហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃអង្គារថា អឺរ៉ុបប្រឈមមុខនឹងហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្មក្នុងអំឡុងពេលបុណ្យណូអែល ដោយសារតែការរាលដាលចេញពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ការព្រមាននេះ បានកើតឡើងនៅពេលដែលក្រុមអ្នកស៊ើបអង្កេតបារាំង ស៊ើបអង្កេតការវាយប្រហារចុង   សប្តាហ៍ដ៏សាហាវ នៅជិតអគារ Eiffel Tower ក្នុងទីក្រុងប៉ារីស។ សំណួរជាច្រើន ត្រូវបានលើកឡើងអំពីសុខភាពផ្លូវចិត្តរបស់ជនសង្ស័យដែលបានស្បថភក្ដីភាពជាមួយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម មុនពេលបានចាក់អ្នកទេសចរម្នាក់រហូតដល់ស្លាប់ និងធ្វើឲ្យមនុស្សពីរនាក់ផ្សេងទៀតរងរបួសដោយគេវាយនឹងញញួរ។

ស្នងការទទួលបន្ទុកកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប អ្នកស្រី Ylva Johansson បានប្រាប់អ្នកយកព័ត៌មានថា៖«ដោយមានសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស និងជម្លោះនេះដែលកើតឡើងនៅ នៅក្នុងសង្គមរបស់យើង ហើយ ដោយរដូវកាលវិស្សមកាលជិតចូលមកដល់ មានហានិភ័យដ៏ធំនៃការវាយប្រហារភេរវកម្ម នៅក្នុងសហភាពអឺរ៉ុប»

អ្នកស្រី បាននិយាយថា៖«យើងបានឃើញ (វាកើតឡើង) ថ្មីៗនេះ នៅទីក្រុងប៉ារីស ជាអកុសលយើងបានឃើញវាមុននេះផងដែរ» នៅពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហភាពអឺរ៉ុប បានប្រមូលផ្តុំគ្នា នៅទីក្រុងប្រ៊ុចសែល។ អ្នកស្រី មិនបានផ្តល់ព័ត៌មានលម្អិតអំពីនគរបាលណាម្នាក់ ឬព័ត៌មានសន្តិសុខណាមួយ ដែលអាចនាំឲ្យមានការព្រមានដល់អ្នកស្រីឡើយ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm