សព​ទេវនាដ​និម្មិត ឯម ធាយ និង​ចៅ​ស្រី​ម្នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​សមាជិក​ក្រុម​គ្រួសារ​ជាង​១០នាក់ ត្រូវ​ធ្វើ​ចត្តាឡីស័ក

2021/06/15 09:20:56 pm        412

ភ្នំពេញ៖ អ្នកស្រី ថោង គឹមអាន កូន​ស្រី​បង្កើត​របស់​ព្រឹទ្ធាចារ្យ​សិល្បៈ ឯម ធាយ បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​តេស្ត​លើ​សំណាក​សព​ម្ដាយ​របស់​អ្នកស្រី ត្រូវ​បាន​រក​ឃើញ​ថា ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ចៅស្រី​ម្នាក់​អាយុ​៥ឆ្នាំ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​នេះ​ផង​ដែរ។

អ្នកស្រី ថោង គឹមអាន អាយុ ៦៩​ឆ្នាំ បាន​​ប្រាប់ BTV នៅ​ល្ងាច​ថ្ងៃ​នេះ​ថា ក្រុម​គ្រូ​ពេទ្យ​បាន​ពិនិត្យ​សព​ទេវនាដ​និម្មិត លោក​យាយ ឯម ធាយ នៅ​ព្រឹក​ថ្ងៃ​នេះ ហើយ​បាន​រក​ឃើញ​ភ្លាមៗ​ថា សព​លោក​យាយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩។

ក្រៅ​ពីសព​លោក​យាយ អ្នកស្រី គឹមអាន បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​ក៏​បាន​រក​ឃើញ​ចៅ​ស្រី​ម្នាក់​អាយុ ៥​ឆ្នាំំ ក៏​បាន​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ-១៩ នៅ កោះ​ពេជ្រ​ហើយ។

អ្នក​ស្រី គឹមអាន បាន​ឱ្យ​ដឹង​ទៀត​ថា ចំណែក​ឯ​សមាជិក​ក្រុម​គ្រួសារ​ជាង ១០​នាក់ទៀត ត្រូវ​បាន​ធ្វើ​តេស្ត​ហើយ ប៉ុន្តែ រក​ឃើញ​មិន​ឃើញ​ឆ្លង​កូវីដ-១៩​ទេ ហើយ​តម្រូវ​ឱ្យ​ស្នាក់នៅ​ដាច់​ដោយ​ឡែក ​ឬ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ។

អ្នកស្រី ថោង គឹមអាន បញ្ជាក់​បន្ថែម​ថា លោក​យាយ ឯម ធាយ មិន​បាន​ធ្វើ​ដំណើរ​ទៅ​ណា​នោះ​ឡើយ​មួយ​រយៈ​ចុង​ក្រោយ​ ​មុន​លោក​យាយ​ទទួល​មរណភាព ដោយសារ​តែ​លោក​យាយ​មាន​សុខភាព​ទន់​ខ្សោយ។

ប៉ុន្តែ អ្នកស្រី គឹមអាន ប្រាប់​ថា មាន​បង​ប្អូន​សាច់​ញាតិ និង​អ្នក​គោរព​ស្រឡាញ់​លោក​យាយ បាន​ទៅ​សាក​សួរ​សុខ​ទុក្ខ​លោក​យាយ​ជា​បន្ត​បន្ទាប់​​មួយ​រយៈ​ពេល​ចុង​ក្រោយ​មក​នេះ។

អ្នកស្រី ថោង គឹមអាន បាន​ឱ្យ​ដឹង​ទៀត​ថា សព​លោក​យាយ ឯម ធាយ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​យក​ទៅ​បូជា​នៅ​ឯ​វត្ត​ទឹក​ថ្លា បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។

ទេវនាដ​និម្មិត លោកយាយ ឯម ធាយ ដែល​ជា​ព្រឹទ្ធាចារ្យ​ និង​ជា​អតីត​នាដការី​ផ្នែក​របាំ​ព្រះ​រាជ​ទ្រព្យ បាន​ទទួល​មរណភាព​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​មិថុនា ក្នុង​ជន្មាយុ ៨៨​ឆ្នាំ (ឬ៨៩​ឆ្នាំ)៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm