ប្រជាពលរដ្ឋ៣៩គ្រួសារ នៅភូមិក្តីត្នោត សប្បាយចិត្ត ក្រោយផ្លូវជាង១០០ម៉ែត្រ បានបើកអោយចរាចរទៅមក

2023/12/07 12:01:11 am        782

កំពង់ឆ្នាំង៖ ផ្លូវមួយខ្សែទំហំទទឹង២ម៉ែត្រ១តឹក និងបណ្តោយមាន១០៩ម៉ែត្រ៦តឹកនោះ ត្រូវបានបើកអោយប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកដោយសេរី មិនមានផលរំខានដូចមុនទៀតឡើយ ក្រោយពីសាលាឧទ្ទរហ៍បានចេញរូបមន្តអនុវត្តសាលដីកាលេខ២៨០/២០២២ អោយអនុវត្តដោយបង្ខំ តាមខ្លឹមសារនៃសេចក្តីសម្រេចបញ្ចប់ទាំងមូល នៃសាលដីការដ្ឋប្បវេណីលេខ០៧ ក្រ.lll,ឌ រ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២របស់សាលាឧទ្ធរហ៍ភ្នំពេញ។ ការអនុវត្តសាលដីកាសាលាដំបូងនេះ បានធ្វើឡើងពេញ១ថ្ងៃ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

 តំណាងប្រជាពលរដ្ឋទាំង៣៩គ្រួសារ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយបានឃើញសាលដីកាបង្គាប់អោយអនុវត្តនេះ ហើយក្នុងនាមជាប្រជាពលរដ្ឋដែលរស់នៅខាងក្រោយភូមិមួយនេះ មិនមានផ្លូវធ្វើដំណើរ បានបង្ហាញការពេញចិត្តនូវការយកចិត្តទុកដាក់ពីសំណាក់ប្រព័ន្ធតុលាការ ក្នុងរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ពួកគាត់បានថ្លែងអំណរគុណដល់សាលាឧទ្ទរហ៍ភ្នំពេញ សាលាដំបូងខេត្ត អាជ្ញាធរខេត្តស្រុកឃុំភូមិ រួមនិងកងកម្លាំងដែលបានអនុវត្តតាមសាលដីកានេះ។

 លោក កែវ វាន្នី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានដឹកនាំក្រុមការងារ ចុះអនុវត្តសាលដីកាសាលាឧទ្ទរហ៍នេះ បានអោយដឹងថា៖ នៅថ្ងៃនេះ ក្រោយពីប្រជុំគ្នារួចរវាងអាជ្ញាធរខេត្ត ស្រុកឃុំភូមិ ការិយាល័យដែនដីស្រុក និងកងកម្លាំង ក្នុងនាមតំណាងអយ្យការ និងជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំគណៈកម្មាការចម្រុះ ចុះដល់ទីតាំងអនុវត្តជាក់ស្តែង ស្ថិតក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយតំរូវអោយបើកផ្លូវច្រកចេញចូលរបស់ប្រជាពលរដ្ឋទាំង៣៩គ្រួសារមានទទឹង២ម៉ែត្រ១តឹក និងបណ្តោយប្រវែង១០៩ម៉ែត្រ៦តឹក វាប់ពីពេលនេះតទៅ។ ក្នុងការអនុវត្តសាលដីកានេះ ទាំងកូនបំណុល និងម្ចាស់បំណុល មិនបានបង្ករទំនាស់ណាមួយកើតឡើងនោះឡើយ។ ការបើកផ្លូវច្រកចេញចូលខាងលើនេះ គឺសម្រាប់ប្រយោជន៍សាធារណៈ ស្របតាមខ្លឹមសារនៃសាលដីការរដ្ឋប្បវេណីលេខ ០៧ ក្រ.lll,ឌ រ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២របស់សាលាឧទ្ធរហ៍ភ្នំពេញ។ ចាប់ពីពេលនេះតទៅ គូភាគីនៃសំណុំរឿងនេះ អាចយកកំណត់ហេតុស្តីពីការអនុវត្តដោយបង្ខំបើកច្រកចេញចូល តាមអំណាចសាលដីកានេះ យកទៅប្រើប្រាស់បានស្របតាមផ្លូវច្បាប់ ៕ កាំង វាសនា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm