សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ទិវាជាតិ អន្តរជាតិប្រឆាំងអំពើពុករលួយ៩ធ្នូ បញ្ជាក់ច្បាស់ពីការពង្រឹងភាពស្អាតស្អំ និងកាតព្វកិច្ច

2023/12/07 12:41:36 am        115

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា ទិវាជាតិ អន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៣នេះ បញ្ជាក់ច្បាស់លាស់ពីការពង្រឹងភាពស្អាតស្អំ និងកាតព្វកិច្ច ទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលសាធារណៈនៅគ្រប់ជាន់ថ្នាក់ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីប្រគុំតន្ត្រី អបអរសាទរទិវាជាតិ អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២៣ នាទីធ្លាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី០៦ ខែធ្នូនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានប្រសាសន៍ថា ឆ្នាំ២០២៣នេះ ជាខួបឆ្នាំទី២០ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ ហើយបានកំណត់ជាឆ្នាំសាកលលោករួមគ្នាប្រឆាំងអំពើពុករលួយ ដើម្បីការអភិវឌ្ឍ សន្តិភាព និងសន្តិសុខ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្ថែមថា ទិវាជាតិ ៩ធ្នូ ឆ្នាំ២០២៣នេះ បានមកដល់ជាថ្មី ចំពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាព នយោបាយល្អ ដែលជាមូលដ្ឋានគ្រឹះសំខាន់នៃសុភមង្គលជាតិ ការអភិវឌ្ឍជាតិ ជាមួយឆន្ទៈ និងសកម្មភាពដ៏ល្អប្រពៃរបស់រាជរដ្ឋាភិបាល ៦អាណត្តិ កន្លងមក ក្រោមការដឹកនាំប្រកកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជារបស់រាជរដ្ឋាភិបាលបន្តវេនរបស់គណៈបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកបដោយការជឿជាក់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឆន្ទៈ និងកម្មវិធីនយោបាយរាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ច្បាស់លាស់ពីការពង្រឹងភាពស្អាតស្អំ និងកាតព្វកិច្ច ទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលសាធារណៈនៅគ្រប់ជាន់ថ្នាក់ ជារដ្ឋបាលប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន។ រួមជាមួយនឹងការដាក់ចេញ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគ្រប់ផ្នែក គ្រប់វិស័យ ត្រូវមានឆន្ទៈក្នុងការពង្រឹងភាពស្អាតស្អំ ពង្រឹងការទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈ ដែលសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដាក់ចេញ ប្រមូលផ្តុំបាននូវទឹកចិត្តជឿជាក់ ពីមន្ត្រីរាជការ និងប្រជាជន មហាជនគ្រប់ស្រទាប់ក្នុងសង្គមឱ្យស្ម័គ្រចិត្តចូលរួមអនុវត្តឱ្យបានសម្រេចនូវឆន្ទៈនយោបាយនេះ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះ អំពើពុករលួយនៅតែជាកម្មវត្ថុមួយ ដែលគ្រប់ៗគ្នាត្រូវមានការយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ សកម្មភាពខ្លះ មើលទៅហាក់បីជាទម្លាប់សាមញ្ញក្តី តែក៏កំពុងក្លាយជាចំណុចដែលត្រូវកែប្រែឱ្យក្លាយជាទម្លាប់ថ្មី ដែលទម្លាប់ថ្មីនេះ ក៏ត្រូវតែដុសខាត់ដោយកត្តាមនុស្ស ដោយលិខិតបទដ្ឋានច្បាប់ និងវិធានការនៃការទប់ស្កាត់ផងដែរ។ ស្រប តាម បារវចនារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលនោះគឺជាប្រទីបបំភ្លឺផ្លូវយើង ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាប្រកបដោយភាពស្អាតស្អំ ។

សូមជម្រាបថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់យកថ្ងៃទី៩ ធ្នូ ជារៀងរាល់ឆ្នាំជា ទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ក្នុងគោលបំណងចូលរួមក្នុងការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ បង្កើនការគាំទ្រពីមហាជន និងលើកកម្ពស់ស្មារតីចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ កសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអប់រំ ផ្សព្វផ្សាយពីផលវិបាកនៃអំពើពុករលួយ៕


អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm