
សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយការិយាល័យរដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី៦ ខែធ្នូ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron នឹងប្រកាសផ្តល់ជំនួយចំនួន ៧,៧៥ លានផោន (៩,៨ លានដុល្លារ) សម្រាប់ប្រទេសអ៊ុយក្រែន នៅមុនការធ្វើដំណើររបស់លោកទៅកាន់សហរដ្ឋអាមេ រិក ដោយបង្កើនចំនួនសរុបនៃកញ្ចប់ឆ្លើយតបមនុស្សធម៌រដូវរងាថ្មីដល់ ៣៦,៨ លានផោន (៤៦, ៣ លានដុល្លារ)
លោក Cameron ធ្លាប់បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២៩លានផោន ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាលើកដំបូង ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី៦ ខែធ្នូ។
កញ្ចប់ជំនួយនេះ គឺជាផ្នែកមួយនៃមូលនិធិសរុបចំនួន ១២៧ លានផោន (១៦០ លានដុល្លារ) ជាជំនួយមនុស្សធម៌ដែលចក្រភពអង់គ្លេស បានសន្យានៅក្នុងសន្និសិទសង្គ្រោះអ៊ុយក្រែន ក្នុងខែមិថុនា ឆ្នាំ ២០២៣។
ខណៈពេលដែលនៅសហរដ្ឋអាមេរិក លោក Cameron នឹង «បើកកិច្ចចរចាការទូតដ៏ខ្លាំងក្លា» ជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្ល៊ីនខិន ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រអន្តរជាតិសម្រាប់ប្រទេសអ៊ុយក្រែន។