កសិករនៅខេត្តកំពង់ចាមអាចធ្វើពិពិធកម្មដំណាំបាន បន្ទាប់ពីប្រព័ន្ធប្រឡាយទឹកបានស្តារឡើងវិញ

2023/12/07 04:32:23 am        715

កំពង់ចាម÷ ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាចធ្វើពិពិធកម្មដំណាំបាន បន្ទាប់ពីប្រព័ន្ធប្រឡាយទឹកជាង៨០០ម៉ែត្របានស្តារឡើងវិញ តាមរយៈការគាំទ្ររបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) នៃហិរញ្ញប្បទានបន្ថែមក្រោមគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍកសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD- AF)។

ក្នុងពេលចុះទស្សនកិច្ចនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី០៦ខែធ្នូម្សិលមិញ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា ការស្តារឡើងវិញនូវប្រឡាយដែលធន់នឹងអាកាសធាតុបានចូលរួមចំណែកក្នុងការធ្វើពិពិធកម្មដំណាំរបស់ប្រជាសហករណ៍ដូចជា៖បើគ្មានការស្តារនិងកសាងប្រឡាយបេតុងថ្មីនេះទេ ទឹកដែលហូពីបឹងដែលជាប្រភពទឹកនឹងត្រូវបានបឺតចូលទៅក្នុងដី និងមិនអាចហូបានឆ្ងាយទេ។ ប្រឡាយបេតុងថ្មីដែលផ្តល់ទឹកបានពេញមួយឆ្នាំ អនុញ្ញាតឱ្យកសិករអាចធ្វើពិពិធកម្មដំណាំរបស់ពួកគាត់បន្ថែមពីដំណាំស្រូវ ទៅជាដាំដំណាំស្លឹកគ្រៃ ស្វាយចន្ទី ដំឡូងមី ដូង និងដំណាំជាច្រើនផ្សេងៗទៀត។ លើសពីនេះ លោកស្រីបង្ហាញក្តីរំភើបរីករាយដែលការអនុវត្តគម្រោងនេះទទួលបានផ្តល់ផលជាវិជ្ជាមាន។

លោក នី គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានឱ្យដឹងថា តាមការសង្កេតបច្ចុប្បន្ន ប្រជាពលរដ្ឋនៅរស់ក្នុងឃុំ សូភាស ស្រុកស្ទឹងត្រង់ មានជីវភាពធូរធារជាងមុន បន្ទាប់ពីបានអនុវត្តគម្រោងកែលម្អប្រឡាញបេតុងទំនប់ថ្មី ប្រវែងជាង៨០០ម៉ែត្រ ប្រើប្រាស់ថវិកាជាង១៦ម៉ឺនដុល្លា គាំទ្រដោយរាជរដ្ឋាភិបាល,ADB,និងIFAD។លើសពីនេះលោករំពឹងថា នៅពេលខាងមុខធនាគារអភិវឌ្ឍអាស៊ី និងដៃគូពាក់ព័ន្ធ នឹងបន្តគាំទ្រគម្រោងស្តារប្រឡាយដែលសល់។

 ប្រជាកសិករបានឱ្យដឹងដែរថា បច្ចុប្បន្នការដាំដំណាំមានភាពងាយស្រួល ព្រោះមានទឹកគ្រប់គ្រាន់ទាំងរដូវប្រាំង និងរដូវស្សា មិនពិបាកកាលមិនទាន់ស្តាប្រឡាយថ្មីនោះទេ។ចំណែកទីផ្សារកសិផលក៍មានតំរូវខ្ពស់ផងដែរ។

គួរបញ្ជាក់ដែរថា ធនាគារADB បានផ្តល់ហិរញ្ញទានប្រមាណ២៣ម៉ឺនដុល្លា សម្រាប់អនុវត្តគម្រោងសហករណ៍កសិកម្ម និងប្រឡាយស្តារឡើងវិញ ស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។គម្រោងនេះបានប្រែក្លាយសហករណ៍កសិកម្មទៅជាអង្គការសហគមន៍ដែលមានដំណើរការប្រកបដោយប្រសិទ្ធភាពបំផុតមួយនៅក្នុងប្រទេសកម្ពុជា។អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        193
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        168
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm