ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា នៅថ្ងៃពុធនេះ អ៊ីរ៉ង់ បានបញ្ជូនយានចម្លងផ្ទុកបន្ទប់យានសាកល្បងការរស់នៅទីអវកាសទៅកាន់គន្លងតារាវិថី ស្របពេលដែលប្រទេសមួយនេះ ជំរុញផែនការបញ្ជូនអវកាសយានិកទៅកាន់ទីអវកាស ។
ការប្រកាសបែបនេះ បានកើតមានឡើងរយៈពេល ១០ឆ្នាំ ក្រោយអ៊ីរ៉ង់ ប្រកាសថា ខ្លួនបានបញ្ជូនសត្វស្វារស់ ២ក្បាលទៅកាន់ទីអវកាស និងបាននាំពួកវាត្រឡប់មកកាន់ផែនដីវិញដោយសុវត្ថិភាព ។
សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា បន្ទប់យាននេះ ឡើងដល់រយៈកម្ពស់ ១៣០គ.ម ពីលើផែនដី ៕