
យន្តហោះរបស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះចតនៅទឹកដីរបស់ទីក្រុងអាប៊ូដាប៊ីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) ហើយ នៅថ្ងៃពុធ (ទី៦ ខែធ្នូ)។
លោក ពូទីន កំពុងបំពេញទស្សនកិច្ច នៅអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃពុធ ពោលគឺជាដំណើរទស្សនកិច្ចដ៏កម្រមួយនៅក្រៅប្រទេស ហើយលោកនឹងជួបជាមួយរជ្ជទាយាទរ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីពិភាក្សាអំពីប្រេង OPEC+ និងជម្លោះ នៅតំបន់ហ្កាហ្សា និងអ៊ុយក្រែន។
ជាមួយគ្នានេះ មេដឹកនាំរុស្ស៊ីនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអារ៉ាប់រួមព្រះអង្គម្ចាស់ Sheikh Mohammed Bin Zayed Al Nahyan នៅទីក្រុងអាប៊ូដាប៊ី។ មេដឹកនាំទាំង២ បានជួបគ្នារួចហើយ នៅឆ្នាំនេះ នៅឯព្រឹត្តិការណ៍ «Russian Davos» ដែលជាវេទិកាសេដ្ឋកិច្ច នៅទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី៕