
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយនៅក្នុងជំនួបជាមួយប្រធានាធិបតីអារ៉ាប់រួមព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan នាថ្ងៃពុធនេះថា ទំនាក់ទំនងរុស្ស៊ី និងអារ៉ាប់រួម ឈានដល់កម្រិតខ្ពស់ពុំធ្លាប់ដែលមានពីមុនមក ។
រុស្ស៊ី និងអារ៉ាប់រួម សហប្រតិបត្តិការនៅក្នុងក្រុមប្រទេសនាំចេញប្រេង OPEC+ និងរួមចំណែកនៅក្នុងគម្រោងប្រេង និងឧស្ម័នសំខាន់ៗជាច្រើន ។
លោក Putinនិយាយនៅក្នុងសេចក្តីអធិប្បាយចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ថា ស្ថានភាពនៅអ៊ុយក្រែន និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ស្ថិតនៅក្នុងចំណោមប្រធានបទនៃកិច្ចពិភាក្សា ។
លោក Putinកំពុងបំពេញទស្សនកិច្ចនៅអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត អំឡុងដំណើរទស្សកិច្ចនៅក្រៅប្រទេសដ៏កម្រមួយ ។ លោកនឹងចូលរួមកិច្ចប្រជុំផងដែរជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ដើម្បីពិភាក្សាលើបញ្ហាប្រេង ក្រុមប្រទេសនាំចេញប្រេង OPEC+ និងជម្លោះនៅហ្គាហ្សា និងអ៊ុយក្រែន ៕