ការបាញ់ប្រហារក្នុងបរិវេណសកលវិទ្យាល័យ Las Vegas សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់

2023/12/07 03:57:13 pm        114

ក្រុមអាជ្ញាធរបាននិយាយថា ការបាញ់ប្រហារនៅបរិវេណសំខាន់នៃសាកលវិទ្យាល័យ Nevada ក្នុងទីក្រុង Las Vegas កាលពីថ្ងៃពុធ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់ស្លាប់ មុន​ពេលការបង្ហូរឈាមបានបញ្ចប់ ដោយការស្លាប់ជនសង្ស័យ។ 

ស្នងការនគរបាលក្រុង Las Vegas បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្ស ៣នាក់ មិនរាប់បញ្ចូលទាំង​ក្មាន់​បាញ់​ប្រហារ​បានស្លាប់។ មនុស្សម្នាក់ទៀតដែលត្រូវគេបាញ់នោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ 

ក្រុមអាជ្ញាធរពុំបាន​កំណត់អត្តសញ្ញាណជនរងគ្រោះឡើយ ។ គេក៏នៅមិនទាន់ដឹងថា តើ​ជន​សង្ស័យ​ត្រូវ​នគរបាលបាញ់សម្លាប់ ឬធ្វើអត្តឃាតខ្លួនឯងនៅឡើយទេ ។

លោក វីនសេនធ៍ ផេរ៉េស (Vincent Perez) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ដែល​ត្រូវ​គេ​ស្គាល់​ជា​អក្សរកាត់ថា UNLV បានប្រាប់សារព័ត៌មាន MSNBC តាមទូរស័ព្ទ​ថា​លោក​បាន​ឮ​ស្នូរ​កាំភ្លើង​ជា​ច្រើនគ្រាប់មុនពេលចូលបរិវេណសាលា។ ព័ត៌មានលម្អិតផ្លូវការនៃឧបទ្ទវហេតុនេះ នៅ​តែ​មិន​ច្បាស់នៅឡើយ។

អ្នកនាំពាក្យនគរបាលនៅសាកលវិទ្យាល័យនេះលោក អាដាំ ហ្គាស៊ីយ៉ា (Adam Garcia) បាន​និយាយ​នៅ​ក្នុងសន្និសីទសារព័ត៌មានថា បន្ទាប់ពី​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ​រាយការណ៍​ពី​ក្មាន់​បាញ់​ប្រហារ​សកម្មនៅក្នុងបរិវេណសាលកវិទ្យាល័យនោះ មន្ត្រីអនុវត្តច្បាប់ បានឆ្លើយតបភ្លាមៗ ជា​មួយជនសង្ស័យ ។ លោកបានបន្ថែមថា ជនសង្ស័យបានស្លាប់ហើយ។

ស្នង​ការនគរបាលលោកឃេវិន ម៉ាក់ ម៉ាហីល (Kevin McMahill)នៃស្នងការដ្ឋាននគរបាល ទីក្រុង Las Vegas បាននិយាយថា ពុំមានការគំរាមកំហែងណាមួយចំពោះសហគមន៍ទៀតទេ ប៉ុន្តែ​សាកលវិទ្យាល័យ UNLV សំខាន់ និងសាខាផ្សេងទៀតនៃសាកលវិទ្យាល័យនេះ កំពុង​ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​កើត​ហេតុនោះ ជាការបន្ថែមការប្រុងប្រយ័ត្ន៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm