បេះដូងស្អប់សង្គ្រាមកម្ពុជាមិនរាថយ ក្នុងការបញ្ជូនកងទ័ពមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព នៅប្រទេសនានាលើពិភពលោក

2023/12/07 04:47:28 pm        158

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាមនោះ កម្ពុជាមិនរាថយឡើយ ចំពោះការបន្តបញ្ជូនកងទ័ព មួកខៀវរបស់ខ្លួន ដើម្បីបេសកកម្មរក្សាសន្តិភាព​នៅតាមបណ្តាប្រទេសនានា នៅលើពិភពលោក។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ លើកទី៧ ​ដែលប្រទសហ្គាណាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា «ដើម្បីបុព្វហេតុសន្តិភាព និងបេះដូងស្អប់សង្គ្រាម កម្ពុជាមិនរាថយឡើយ ជា​តឹកតាង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិកាលពីកន្លងទៅ ដោយ​បានលើកឡើងថា កម្ពុជាបន្ត​បរិច្ចាគ​ដល់ស្ថេរភាព សន្តិសុខ​ សន្តិភាពពិភពលោក ការអភិវឌ្ឍ​ ប្រកបដោយចីរភាព ​និងវិបុលភាពសម្រាប់គ្រប់មនុស្សជាតិ។ ​ទោះក្នុង​កាលៈទេសៈណា​ក៏​ដោយកម្ពុជា​ផ្តល់តំលៃខ្ពស់ដល់ ​សន្តិភាព​ និងមិនគាំទ្រសង្គ្រាមឡើយ»។

នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា កម្ពុជាដែលធ្លាប់ទទួលវត្តមាន​បេសកកម្មអ៊ុនតាក់(UNTAC) បានក្លាយជាប្រទេសបញ្ជូនកងទ័ពមួកខៀវចូលរួម បេសកកម្មរក្សា​សន្តិភាពនៅបណ្តាប្រទេសនានា​លើពិភពលោក ​ចាប់ពីឆ្នាំ២០០៦ មកទៅកាន់ប្រទេសចំនួន១០ ក្នុង​បេសកកម្មចំនួន១២ រួមមាន៖ ប្រទេសស៊ូដង់​ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល ស៊ីរី សាយព្រឹស យេមែន ​និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ​សរុប​ចំនួន៩,២០៥នាក់ ក្នុង​នោះនារី​ ចំនួន ៧២៦នាក់ ​ហើយ​បច្ចុប្បន្ន​កម្ពុជា​បាន​ចូលរួម​លើក​កម្ពស់​ការចូលរួម​ពី​សំណាក់​យោធិននារីក្នុងគ្រប់កំរិតនៅតាមតំបន់បេសកកម្មដែលកម្ពុជា​កំពុងមានវត្តមាន ព្រោះយើង​ជឿជាក់ថា ​ស្ត្រីពិតជាអាចធ្វើបានដូចបុរស ​ដូចអ្វីដែលអង្គប្រជុំបានឃើញស្នាដៃ​យ៉ាងត្រចះត្រចង់​របស់​ពួកគេតាមតំបន់ ​បេសកកម្មអង្គការ​សហប្រជាជាតិនាពេលកន្លងមក​យ៉ាងដូច្នេះដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ​ក៏បានលើកឡើងផងដែរថា ដើម្បី​ឆ្លុះបញ្ចាំង​អំពីការរួមចំណែក​ដ៏សកម្មរបស់កម្ពុជា ​ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការ​សហប្រជាជាតិ កម្ពុជា​សូមប្រកាសបន្តការប្តេជ្ញាចិត្តក្នុងប្រព័ន្ធត្រៀមជាស្រេច( UN PCRS) ដូចជាកងអនុសេនាធំ​វិស្វកម្មចំនួន​០១កង កងរាជអាវុធហត្ថចំនួន០១កង ​និង ​នាយទាហានសេនាធិការ និង​សង្កេតការណ៍។

លើសពីនេះ ​កម្ពុជា​សូមប្រកាស​ការប្តេជ្ញាចិត្តចល័តកងកម្លាំងថ្មី០២កង ​ក្នុងប្រព័ន្ធត្រៀមជាស្រេច ( UN PCRS ) ​គឺ​កងអនុសេនាធំស្ពានចល័តចំនួន ០១កង ​និង​កងអនុសេនាធំ​កម្ទេចគ្រឿងផ្ទះចំនួន​០១កងផងដែរ៕ អត្ថបទ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm