ក្មេងៗយំត្រហឹងស្វែងរកឪពុកដែលបានរងរបួសនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងខានយូនីស របស់តំបន់ហ្កាហ្សា

2023/12/07 05:56:12 pm        89

ក្មេងៗដែលជាបងប្អួនបង្កើត៣នាក់បានរត់សំដៅទៅកាន់មន្ទីរពេទ្យណាស័រ(Nasser) របស់តំបន់ហ្កាហ្សាតាមរកឪពុករបស់ពួកគេដែលបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងខានយូនីស(Khan Younis)ភាគខាងកើត កាលពីពុធទី៦ខែធ្នូ។

កុមារី Saba អាយុ ១១ ឆ្នាំដោយដៃរុំបង់របួសរួមជាមួយបងប្អូនរបស់នាងឈ្មោះ អាម័រ (Amir)អាយុ ៥ ឆ្នាំនិងប្អូនស្រីម្នាក់ទៀត កំពុងស្រែកយំត្រហឹងក្នុងមន្ទីរពេទ្យស្វែងរកឪពុករបស់ពួកគេ ឈ្មោះលោក មហាម៉េដ អ៊ីស្មាអេល ម៉ាណាម (Mohammed Ismael Magnam)។អ្នកទាំងបីបានយំពេលឃើញឪពុករបស់ខ្លួនត្រូវបានគេអូសលើរទេះរុញដោយមានរបួសត្រង់ជើង។

កុមារ Amir បាននិយាយថា រូបគេកំពុងលេងជាមួយមិត្តភ័ក្រ្ត នៅក្នុងថ្នាក់រៀន នៅពេលលឺសំឡេងគ្រាប់ផ្ទុះ។ ពួកគេបានរត់ និងនិយាយថា ជើងរបស់គេត្រូវបានប៉ះទង្គិចនឹងថ្ម។ជើងរបស់ឪពុកគេត្រូវបានរងរបួស ហើយដៃរបស់ Saba ក៏រងរបួសដែរ។

កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែលបានរុលចូលទៅដល់កណ្ដាលទីក្រុង Khan Younis ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនស្វែងរកការជ្រកកោននៅកន្លែងផ្សេង ខណៈចំនួនតំបន់សុវត្ថិភាពបានថយចុះ។

យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើគោលដៅនានានៅទូទាំងតំបន់ឆ្នេរដែលមានប្រជាជនរស់នៅយ៉ាងច្រើននៅក្នុងដំណាក់កាលមួយនៃការប្រយុទ្ធគ្នាខ្លាំងបំផុតក្នុងរយៈពេលពីរខែចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យកំពុងផ្ទុកពេញហៀរទៅដោយអ្នកស្លាប់ និងរបួស ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយការផ្គត់ផ្គង់បានអស់។ ជនភៀសខ្លួនរាប់សែននាក់ដែលត្រូវបានជម្លៀសចេញពីភាគខាងជើងកំពុងស្វែងរកទីជម្រកនៅក្នុងចំនួនតំបន់សុវត្ថិភាពដែលចេះតែធ្លាក់ចុះនៅភាំគខាងត្បូង ដែលដែលកំណត់ថាជាតំបន់សុវត្ថិភាពដោយអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm