កម្ពុជា ឈ្នះមេដាយ ១៤គ្រឿង ថ្ងៃបើកឆាកជើងឯកចំបាប់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣

2023/12/07 05:58:21 pm        210

ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ បានចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី០៦ ខែធ្នូ ដោយថ្ងៃដំបូង ក្រុមម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង គ្រាដែល​ក្រុម​អត្តពលិកវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៤គ្រឿង ។

ព្រឹត្តិការណ៍កីឡាចំបាប់ប្រចាំតំបន់ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃទី​០៦ ដល់ថ្ងៃទី០៩ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយ​មាន​អត្តពលិក​ចូលរួមចំនួន ២៧៦នាក់ មកពី ៨ប្រទេសចូលរួមប្រកួត គ្រាដែលថ្ងៃដំបូង ប្រកួតតែ​លើ​វិញ្ញាសា​ប្រភេទ​អាយុក្រោម ១៧ឆ្នាំប៉ុណ្ណោះ ។

ជាលទ្ធផលនៃការប្រកួតបើកឆាក ក្រុមកីឡាចំបាប់វ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤​គ្រឿង ក្នុងនោះមានមេដាយមាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧គ្រឿង ឈរលេខ៣ ក្នុងតារាង​មេដាយ​បណ្ដោះ​អាសន្ន គ្រាដែលវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេ ២៤គ្រឿង មាន​មេដាយ​មាស ១៩ និងប្រាក់ ៥ និងថៃ ឈរលេខរៀងទី២ ឈ្នះមេដាយសរុប ៧គ្រឿង រួមមាន​មេដាយ​មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១ ។

ដោយឡែកអត្តពលិក ៤ប្រទេសទៀត សម្រាប់សិង្ហបុរី ដណ្ដើមបានមេដាយសរុប ៤គ្រឿង រួមមាន​មេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១ ។ ហ្វីលីពីន ដណ្ដើមបានមេដាយសរុប ៩គ្រឿង រួមមានមេដាយប្រាក់ ៦ និងសំរឹទ្ធ ៣ និងឥណ្ឌូនេស៊ី ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ឈរលេខរៀងទី៦ បណ្ដោះអាសន្ន ។ រីឯឡាវ នៅមិនទាន់ដណ្ដើមបានមេដាយនោះទេ ។

គួរដឹងថា នេះគឺជាឆ្នាំទី២ ជាប់គ្នា ដែលកម្ពុជា​បាន​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ចំបាប់​ជើងឯកអាស៊ីអាគ្នេយ៍ ក្រោយមានការស្នើសុំពីបណ្ដាប្រទេសក្នុងតំបន់ បន្ទាប់ពី​មើល​ឃើញ​ក​​ម្ពុជារៀបចំការប្រកួតបានល្អ ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិនាពេលកន្លងមក ទាំង​ជើង​ឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ពិសេសការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយជោគជ័យ កាល​ពី​ថ្មីៗកន្លងមក ។

ជុំវិញការប្រកួតនេះដែរ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានចាត់ទុកជាឱកាសដ៏ល្អ ដើម្បីពង្រឹង និងបង្កើន​គុណ​ផល​កីឡាករ-កីឡាការិនីកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីរក្សាបាននូវសក្ដានុពលក្នុងការប្រកួតអន្ដរជាតិ ដោយ​ផ្តោត​លើ​គោល​ដៅ​ធំៗ ២ ទី១-ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃផង និងទី២-ត្រៀម​ឆ្ពោះ​ទៅ​ការ​ប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះផង៕ អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm