ពិភពលោករំពឹងថា នឹងមានចំនួនអ្នកដំណើរតាមយន្តហោះ៤,៧ពាន់លាននាក់នៅឆ្នាំក្រោយ ខណៈឧស្សាហកម្មអាកាសចរណ៍ងើបឡើងវិញ

2023/12/07 06:04:28 pm        133

សមាគមពាណិជ្ជកម្មឧស្សាហកម្មបាននិយាយកាលពីថ្ងៃពុធទី៦ខែធ្នូសប្ដាហ៍នេះថា ក្រុមហ៊ុនអាកាសចរណ៍នានាគួរតែដឹកជញ្ជូនចំនួនអ្នកដំណើរឲ្យបានច្រើនបំផុតនៅឆ្នាំក្រោយខណៈវិស័យនេះបានធូរស្រាលឡើងវិញក្រោយការរាតត្បាតវីរុសសកល COVID-19 ទោះបីជាកម្រិតនៃប្រាក់ចំណេញនៅតែជាក្ដីបារម្ភក៏ដោយ។

សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) នៅក្នុងការពិនិត្យឡើងវិញជាប្រពៃណីរបស់ខ្លួនអំពីនិន្នាការឧស្សាហកម្មនៅពេលដែលឆ្នាំថ្មីខិតជិតមកដល់ បាននិយាយថា គំរូកំណើនធម្មតាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីទីនេះនៅពេលវិស័យនេះបានងើបឡើងវិញដល់កម្រិតមុនការរាតត្បាតជំងឺ COVID-19។

ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ លោក វីលី វ៉ាល់ស៍ ( Willie Walsh) បាននិយាយថា មនុស្សចូលចិត្តធ្វើដំណើរ ហើយបានជួយក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រលប់ទៅកម្រិតមុនមានជំងឺរាតត្បាត ខណៈស្ថាប័ននេះបានព្យាករណ៍ថាមនុស្ស៤,៧ពាន់លាននាក់នឹងធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរណ៍នៅឆ្នាំ២០២៤។

សមាគមនេះ បានកត់សម្គាល់ថានេះគឺជាកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រដែលលើសពីកម្រិតមុនការរាតត្បាតជំងឺសកលដែលមានកម្រិត៤,៥ពាន់លាននាក់ ដែលបានកត់ត្រាកាលពីឆ្នាំ ២០១៩។សម្រាប់ឆ្នាំនេះ សមាគមនេះ រំពឹងថានឹងមានអ្នកដំណើរចំនួន៤,២៩ ពាន់លាននាក់ ដែលជាការធ្លាក់ចុះតិចតួចពីការព្យាករណ៍ខែមិថុនារបស់ខ្លួនចំនួន៤,៣៥ ពាន់លាននាក់។

ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកបានរងផលប៉ះពាល់យ៉ាងខ្លាំងពីការរឹតបន្តឹងការធ្វើដំណើរដែលប្រទេសនានាបានអនុវត្តន៍ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលវីរុស COVID-19 ដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបញ្ឈប់អាជីវកម្ម ហើយក្រុមហ៊ុនផ្សេងទៀតត្រូវបានធានា ខណៈឧស្សាហកម្មនេះបានខាតបង់រហូតដល់១៨៣ ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ ២០២០ រហូតដល់ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm