ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ របស់ក្រសួងការងារ ជាយុទ្ធសាស្ត្រគន្លឹះប្រែក្លាយពលរដ្ឋកម្ពុជាមានចំណូលខ្ពស់

2023/12/07 11:08:22 am        916

«ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» គឺជាផែនទីគូសវាស​អភិវឌ្ឍ​ជំនាញ​នៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធន​ធាន​មនុស្ស​កម្ពុជា ជាធនធាន​ជន្ទល់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ​ដែល​ប្រកប​ដោយ​សមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និង​ផ្តល់​ឱកាស​ទទួល​បាន​ការ​សិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចាំ​ជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមាន​កម្រិត​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​។ នេះបើយោងតាមគោលនយោបាយដែលក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជី​វៈ​ដែល​បាន​ផ្សព្វ​ផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បាន​ហៅ​ផែ​នទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្រ្ត​មួយ​ដ៏​សំខាន់​ដើម្បី​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ពី​អតិពលកម្ម​ទៅ​ជា​កម្លាំង​មាន​ជំនាញ​ជាក់​លាក់​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស​ដែល​គូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទីនៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មាន​ចំណូល​ខ្ពស់ត្បិ​ត​ថា​ទីផ្សារ​ការងារ​នឹង​ទាក់​ទាញ​នូវ​ការ​វិនិយោគ​បែប​បច្ចេក​វិទ្យា​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាងមុនដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។

សូមបញ្ជាក់ថាតាមរយៈគោលនយោបាយផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​សរសរ​ស្តម្ភ​យុទ្ធសាស្ត្រចំនួន៥ដើម្បីសម្រេចមហិ្ចតានេះ។ ទី១ ការពង្រឹងគុណ​ភាព​ការអប់រំ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ទី៣ ការអប់រំបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ទី៤ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥ ចុងក្រោយ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។ តាមរយៈសរសរស្តមទាំងនេះ ក្រសួង​រំពឹង​ថា នឹងមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និង​អនាគត​ដើម្បី​រួម​ចំណែ​ក​រក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឃប្រកបដោយចីរភាព។

យ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានអះអាងថា ដើម្បីឱ្យគោលនយោបាយនេះ ជោគ​ជ័យ​ទៅ​បាន​រដ្ឋាភិបា​ល​តែ​ម្នាក់​ឯង​មិន​អាច​អនុវត្ត​ជោគ​ជ័យបានឡើយដោយទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ៕

អត្ថបទដែលទាក់ទង

វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀតនឹងត្រូវបញ្ចូនមកវិញពីសារមន្ទីរសិល្បៈមេត្រីប៉ូលីតាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
2026/06/11 08:05:21 am        1
រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
2026/06/10 06:38:44 pm        1
សល់៤ថ្ងៃទៀតប្រតិភូពិភពលោក ត្រៀមជួបជុំនៅខេត្តសៀមរាប ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក(WAGGGS) លើកទី៣៩
2026/06/10 06:23:35 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យោធាអាមេរិកថា ខ្លួនកំពុងវាយប្រហារ «គោលដៅជាច្រើន»លើទឹកដីអ៊ីរ៉ង់នៅថ្ងៃទីពីរនៃការបាញ់ប្រហារជាថ្មី

2026/06/11 08:09:00 am
​វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀតនឹងត្រូវបញ្ចូនមកវិញពីសារមន្ទីរសិល្បៈមេត្រីប៉ូលីតាន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
2026/06/11 08:05:21 am
​BREAKING NEWS! យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកនឹងវាយប្រហារប្រទេសនេះ «យ៉ាងខ្លាំង»
2026/06/11 06:23:49 am
​បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
2026/06/10 09:07:32 pm
​ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
2026/06/10 08:12:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/09 03:36:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/10 11:45:22 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/09 11:48:09 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am