នាវាពិឃាតអាមេរិក USS Mason បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងទៀត នៅសមុទ្រក្រហម

2023/12/07 06:10:22 pm        119

នាវាពិឃាតរបស់កងទ័ពជើងទឹក Mason បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿងទៀត កាលពីថ្ងៃពុធ ដែលក្រុមមន្ត្រីសន្មតថា ជារបស់ក្រុមឧទ្ទាមហ៊ូធីមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នៅប្រទេសយេម៉ែន ដែលជាការវាយប្រហារចុងក្រោយរបស់នាវាចម្បាំងរដ្ឋអាមេរិកដែលស្ទាក់ចាប់យានដ្រូន និងមីស៊ីល នៅមជ្ឈិមបូព៌ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មន្ត្រីយោធាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីប្រតិបត្តិការនេះ បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងអ៊ីមែលទៅសារព័ត៌មាន Navy Timesថា៖«យើងអាចបញ្ជាក់បានថា នាវាពិឃាត USS Mason បានបាញ់ទម្លាក់យានដ្រូនដែលមានប្រភពមកពីតំបន់គ្រប់គ្រងរបស់ក្រុមហ៊ូធីនៃប្រទេសយេម៉ែន នៅម៉ោង ១០:២០ ព្រឹក (ម៉ោងនៅយេម៉ែន) ថ្ងៃទី ៦ ខែធ្នូ នៅសមុទ្រក្រហមភាគខាងត្បូង»។

ពុំមានការខូចខាតដល់ឧបករណ៍ ឬរបួសដល់បុគ្គលិករបស់សហរដ្ឋអាមេរិកទេ។

ដូចករណីថ្មីៗផ្សេងទៀតនៃក្រុមនាវារបស់កងទ័ពជើងទឹកបាញ់ទម្លាក់យានដ្រូន មន្ត្រីនោះ បាននិយាយថា យានដ្រូននោះ ត្រូវបានគេបាញ់បង្ហោះសំដៅទៅនាវា Mason ប៉ុន្តែគោលដៅរបស់វា មិនច្បាស់លាស់។ ព័ត៌មានលម្អិតបន្ថែម មិនត្រូវបានផ្តល់ឲ្យ កាលពីថ្ងៃពុធទេ។

ឧបទ្ទវហេតុនេះ កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាពិឃាតរបស់កងទ័ពជើងទឹក Carney បានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង កាលពីថ្ងៃអាទិត្យ ខណៈដែលនាវាជំនួញជាច្រើនគ្រឿង បានរងការវាយប្រហារដោយមីស៊ីលរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដែលបានបាញ់ចេញពីតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីនៃប្រទេសយេម៉ែន ក៏ដូចជាបន្តការវាយប្រហារលើកងកម្លាំងជើងគោករបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm