លោកស្រី Suu Kyi ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​បះបោរ​នៅ​ថ្ងៃ​ទី​២ នៃ​ការ​ជំនុំ​ជម្រះ​ក្តី​

2021/06/16 05:18:49 pm        141

​មី​យ៉ាន់​ម៉ា៖ ការ​កាត់ក្ដី​លើ​មេដឹកនាំ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​ របស់​សហភាព​មី​យ៉ាន់​ម៉ា លោកស្រី Aung San Suu Kyi បាន​ឈាន​ចូល​ថ្ងៃ​ទី​២ កាលពី​ថ្ងៃ​អង្គារ ​ទី១៥ ខែ​មិថុនា ដោយ​តុលាការ​បាន​បង្ហាញ​អំណះអំណាង​ដែល​ថា ​លោកស្រី​បាន​ញុះញង់​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ជា​សាធារណៈ និង​បាន​បដិសេធ​វិធានការ​រឹតត្បិត​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ COVID-19 ជា​ផ្នែក​មួយ​នៃ​ការចោទប្រកាន់​ដោយ​របប​យោធា​កំពុង​កាន់​អំណាច ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​លេស​ដើម្បី​ទម្លាក់​កិត្តិយស​របស់​លោក​ស្រី និង​ពង្រឹង​ការគ្រប់គ្រង​របស់​ខ្លួន​។​

​លោកស្រី Aung San Suu Kyi និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល ​និង​គណបក្ស​របស់​លោក​ស្រី​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​យោធា​ បន្ទាប់ពី​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ដោយ​ការចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ឥស្សរជន​កំពូលៗមួយ​ចំនួន ​ដែល​ទាំង​អ្នកគាំទ្រ​ និង​អ្នកសង្កេតការ​ណ៍​ឯករាជ្យ​និយាយ​ថា​ ជា​រឿង​មិន​ពិត​។​ ​រដ្ឋប្រហារ​បាន​ផ្លាស់ប្ដូរ​កំណែទម្រង់​ ប្រជាធិបតេយ្យ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​សហភាព​មី​យ៉ាន់​ម៉ា​ បន្ទាប់ពី​ការគ្រប់គ្រង​ដោយ​របប​សឹក​ជាច្រើន​ទសវត្ស និង​បាន​បង្ក​ឱ្យ​មាន​ការ​តវ៉ា​រីក​រាលដាល ​និង​ការ​ថ្កោលទោស​អន្តរជាតិ​។​

​លោកស្រី Suu Kyi និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​លោក​ស្រី​គ្រោង​នឹង​ចាប់ផ្ដើម​អាណត្តិ​ទី​២ ​មាន​រយៈពេល​ ៥​ឆ្នាំ​បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ដ៏​ច្រើន​លើស​លុប ​នៅ​ក្នុង​ការបោះឆ្នោត​សកល​កាលពី​ខែ​វិច្ឆិកា​។​ ​លោកស្រី Suu Kyi មិន​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​សាធារណៈ​ទេ ចាប់​តាំង​ពី​មានការ​ចាប់ខ្លួន​លោកស្រី​ ហើយ​មេធាវី​របស់​លោក​ស្រី​និយាយ​ថា ​ពួកគេ​មិន​ដឹង​ច្បាស់​ថា ​លោកស្រី​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ទី​ណា​ទេ​។ លោកស្រី​ក៏​មាន​ពេលវេលា​កំណត់​ ដើម្បី​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​មេធាវី​របស់​ខ្លួន​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm