កងទ័ពអ៊ីស្រាអែលបានប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយក្រុមហាម៉ាស ក្នុងការពង្រីកការវាយលុកទៅកាន់តំបន់ហ្កាហ្សា ភាគខាងត្បូងកាលពីថ្ងៃពុធ (០៦ ធ្នូ) ដោយបង្ខំឱ្យជនស៊ីវិលប៉ាឡេស្ទីនដែលភៀសខ្លួនរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាចូលទៅក្នុងទីក្រុងមួយនៅជិតព្រំដែនអេហ្ស៊ីប ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនភ័យខ្លាចថាពួកគេនឹងមិនមានសុវត្ថិភាពទេសម្រាប់ការជ្រកកោននៅទីក្រុងព្រំដែនរ៉ាហ្វាហ្វ របស់អេហ្ស៊ីប ហើយយ៉ាងហោចណាស់មនុស្ស ៩នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការបាញ់ផ្លោងរបស់អ៊ីស្រាអែល ទៅលើលំនៅឋានមួយខ្នងនៅក្នុងទីក្រុងព្រំដែននេះ។

ប្រជាជនប៉ាឡេស្ទីនរាប់រយពាន់នាក់បានភៀសខ្លួនពីភាគខាងជើងតំបន់ហ្កាហ្សា ទៅកាន់ភាគខាងត្បូង ក្នុងអំឡុងពេលសង្រ្គាមរយៈពេលពីរខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធដែលកំពុងកាន់អំណាច អ៊ីស្លាមនិយមប៉ាឡេស្ទីន ដែលអ៊ីស្រាអែលកំពុងព្យាយាមកម្ទេចចោល។

ការភៀសខ្លួនចុងក្រោយនេះ ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ត្រូវបានផ្លាស់ទីលំនៅទៅកាន់តែជិតព្រំដែនអេហ្ស៊ីប នៅក្នុងតំបន់ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពដោយយោធាអ៊ីស្រាអែល នៅក្នុងខិត្តប័ណ្ណដែលទម្លាក់ដោយយន្តហោះរបស់ខ្លួន ក៏ដូចជាសារតាមទូរស័ព្ទ និងសារតាមអ៊ីនធឺណិតជាដើមនោះ៕